ជប៉ុន៖ មនុស្សប្រហែល ២០ នាក់បានរងរបួសនៅក្នុងផ្សារទំនើបប្រណីតមួយកន្លែងនៅកណ្តាលទីក្រុងតូក្យូនៅព្រឹកថ្ងៃចន្ទនេះ បន្ទាប់ពីបុរសម្នាក់បានបាញ់សារធាតុពុលម៉្យាងនៅខាងក្នុងអគារ។អ្នកនាំពាក្យប៉ូលីសប្រចាំក្រុងតូក្យូម្នាក់បានអះអាងថាមាន បុរសម្នាក់បានបាញ់សារធាតុមួយនៅម៉ាស៊ីន ATM នៅជាន់ផ្ទាល់ដីដោយក្លិនពីសារធាតុថ្នាំដែលបានបាញ់នោះបណ្តាលឲ្យមនុស្សជាង ២០នាក់ដែលដើរកាត់នោះឈ្លក់ វិលមុខ រមាស់ ឈឺក អ្នកដែលរងគ្រោះត្រូវបានបញ្ជូនទៅកាន់កន្លែងសង្រ្គោះភ្លាមៗ។
បើតាមអ្នកនាំពាក្យប៉ូលីសប្រចាំក្រុងតូក្យូដដែលហេតុការណ៍នេះបានកើតឡើងនៅ ផ្លូវនៅពីមុខផ្សារទំនើបមួយកន្លែង ត្រូវដោយកន្លែងកើតហេតុពេលនេះត្រូវបានបិទជាបណ្តោះអាសន្ន។ ភ្លាមៗអាជ្ញាធរជំនាញកំពុងតែស្វែងរកអ្នកដែលពាក់ព័ន្ធ និងបើកការស៊ើបអង្កេតលើរឿងដែលបានកើតឡើង។
គួរកត់សម្គាល់ថាឧក្រិដ្ឋកម្មហិង្សាគឺកម្រមានណាស់នៅក្នុងប្រទេសជប៉ុន ដោយអត្រាឃាតកម្មទាបបំផុត និងមានច្បាប់កាន់កាប់អាវុធតឹងរឹងបំផុត។ទោះជាយ៉ាងណាក៏ដោយ មានការវាយប្រហារដោយចាក់ និងការបាញ់ប្រហារម្តងម្កាល រួមទាំងការធ្វើឃាតអតីតនាយករដ្ឋមន្ត្រី Shinzo Abe ក្នុងឆ្នាំ ២០២២។ កាលពីខែធ្នូ ឆ្នាំមុន មនុស្ស ១៤ នាក់បានរងរបួសនៅក្នុងការវាយប្រហារដោយចាក់នៅក្នុងរោងចក្រមួយនៅកណ្តាលប្រទេសជប៉ុន ក្នុងអំឡុងពេលនោះ សារធាតុរាវដែលមិនបានបញ្ជាក់ក៏ត្រូវបានបាញ់នៅកន្លែងកើតហេតុផងដែរ៕