681 ezgif.com resize
Swift cc time

ស្លាប់កើនដល់ ៨២នាក់ និងបាត់ខ្លួន ២នាក់ក្នុងហេតុការណ៍ផ្ទុះអណ្តូងរ៉ែធ្យូងថ្មនៅចិន

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អ៊ុំ សុរចនា
/

ចិន៖ ហេតុការណ៍ផ្ទុះឧស្ម័នយ៉ាងធ្ងន់ធ្ងរមួយ បានកើតឡើងនៅអណ្តូងរ៉ែធ្យូងថ្ម លីវសិនយូ (Liushenyu) ស្ថិតក្នុងស្រុក ឈីនយាន (Qinyuan) ខេត្តសានស៊ី (Shanxi) កាលពីល្ងាចថ្ងៃទី២២ ខែឧសភា។ ឧបទ្ទវហេតុនេះបានសម្លាប់មនុស្សអស់ ៨២នាក់ ខណៈ ២នាក់ទៀតកំពុងបាត់ខ្លួន នៅពេលដែលកម្មករជាង ២០០នាក់កំពុងធ្វើការនៅក្រោមដី។ ក្នុងចំណោមអ្នករស់រានមានជីវិត មានមនុស្សចំនួន ១២៨នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ដោយក្នុងនោះមានអ្នករងរបួសធ្ងន់ធ្ងរខ្លាំងចំនួន ៤នាក់។នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន។

ភ្លាមៗក្រោយផ្ទុះហេតុការណ៍នេះ ក្រុមសង្គ្រោះបន្ទាន់បានបញ្ជូនកម្លាំងជំនាញ និងបុគ្គលិកពេទ្យជាង ១,១០០នាក់ រួមទាំងរថយន្តសង្គ្រោះ ៨៦គ្រឿង និងឧបករណ៍ជំនួយដកដង្ហើមសម្ពាធខ្ពស់ទៅកាន់ទីតាំងកើតហេតុ ដោយមានការគាំទ្រផ្នែកវេជ្ជសាស្ត្រពីអ្នកជំនាញនៅទីក្រុងប៉េកាំងផងដែរ។ កំឡុងពេលប្រតិបត្តិការស្វែងរក ក្រុមសង្គ្រោះបន្ទាន់ជួបការលំបាកខ្លាំង ដោយសារតែកម្រិតឧស្ម័នពុលនៅក្រោមដីឡើងខ្ពស់ពេក ដែលបង្ខំឱ្យអាជ្ញាធរប្រើប្រាស់រ៉ូបូតបច្ចេកវិទ្យាខ្ពស់ចូលទៅពិនិត្យជំនួសវិញ ដើម្បីការពារសុវត្ថិភាព។

ជុំវិញករណីនេះ អាជ្ញាធរចិនបានឃាត់ខ្លួនម្ចាស់អាជីវកម្ម និងអ្នកគ្រប់គ្រង បន្ទាប់ពីរាវរកឃើញថាមាន «ការរំលោភច្បាប់ធ្ងន់ធ្ងរ» ព្រមទាំងបានបញ្ជាឱ្យផ្អាកដំណើរការអណ្តូងរ៉ែទាំង ៤ របស់ក្រុមហ៊ុន ទុងចូវ (Tongzhou Coal and Coke Group) ទាំងស្រុងដើម្បីត្រួតពិនិត្យប្រព័ន្ធសុវត្ថិភាពឡើងវិញ៕

គិលានុបដ្ឋាយិកាម្នាក់កំពុងតាមដានមើលកម្មករដែលរងរបួស ខណៈពួកគេកំពុងទទួលការព្យាបាលដោយផ្តល់អុកស៊ីសែន នៅមន្ទីរពេទ្យមួយក្នុងស្រុក ឈីនយាន (Qinyuan) ខេត្តសានស៊ី (Shanxi)


Khcct banner

អត្ថបទទាក់ទង