681 ezgif.com resize
Swift cc time

ត្រាំប្រាប់អ្នកចរចាជាមួយអ៊ីរ៉ង់កុំប្រញាប់ចុះកិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/

អាម៉េរិក៖ ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ត្រាំ បានបញ្ជាក់ថាលោកបានណែនាំអ្នកចរចាជាមួយនឹងអ៊ីរ៉ង់ កុំប្រញាប់ប្រញាល់ចុះកិច្ចព្រមព្រៀង ជាមួយអ៊ីរ៉ង់។ នៅក្នុងការបង្ហោះនៅលើបណ្តាញសង្គម លោក ត្រាំ បាននិយាយថា ការចរចាស្ថាបនាកំពុងដំណើរការ ប៉ុន្តែ ភាគីទាំងពីរត្រូវតែចំណាយពេលរបស់ពួកគេ និងធ្វើឱ្យវាត្រឹមត្រូវនៅក្នុងកិច្ចព្រៀងជាមួយគ្នា។ លោក ត្រាំ ប្រាប់ទៀតថាកិច្ចព្រមព្រៀងមួយត្រូវបានចរចាភាគច្រើនដែលជំរុញឱ្យមានការរំពឹងទុកថា ការប្រកាសកិច្ចព្រមព្រៀងជាផ្លូវការអាចនឹងកើតឡើងក្នុងពេលដ៏ខ្លីខាងមុខនេះ។

មន្ត្រីអ៊ីរ៉ង់ក៏បានបង្ហាញពីវឌ្ឍនភាពក្នុងការចរចាកាលពីចុងសប្តាហ៍ ដោយអ្នកនាំពាក្យក្រសួងការបរទេស លោក Esmail Baghaei បាននិយាយថា ភាគីទាំងពីរកំពុងតែធ្វើការនឹងអាចឈានដល់កិច្ចព្រមព្រៀងជាមួយគ្នាក្នុងពេលខាងមុខនេះ។

អ្នកនាំពាក្យក្រសួងការបរទេស លោក Esmail Baghaei 

តាមប្រព័ន្ធផ្សព្វផ្សាយអាម៉េរិក កិច្ចព្រមព្រៀងដែលបានពិភាក្សានេះមិនមែនជាដំណោះស្រាយចុងក្រោយទេ ហើយផ្ទុយទៅវិញ បញ្ហាដ៏លំបាកបំផុតមួយចំនួនដែលត្រូវចរចានៅពេលក្រោយវិញ រួមទាំងការទាមទាររបស់អ៊ីរ៉ង់សម្រាប់ការបន្ធូរបន្ថយទណ្ឌកម្ម ការអំពាវនាវរបស់អ៊ីរ៉ង់សម្រាប់ការដោះលែងមូលនិធិអ៊ីរ៉ង់ដែលបង្កកពីអាម៉េរិក និងការទាមទាររបស់អាម៉េរិក ដើម្បីទប់ស្កាត់មហិច្ឆតានុយក្លេអ៊ែររបស់អ៊ីរ៉ង់។ កិច្ចព្រមព្រៀងដែលកំពុងពិភាក្សានេះ ត្រូវបានគេរាយការណ៍ថា ពាក់ព័ន្ធនឹងការបន្តបទឈប់បាញ់រយៈពេល ៦០ ថ្ងៃ ការបើកច្រកសមុទ្រ ហ័រមូស ឡើងវិញ និងផែនការសម្រាប់ការចរចាបន្ថែមទៀតលើកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់៕

Khcct banner

អត្ថបទទាក់ទង