681 ezgif.com resize
Swift cc time

ឡាវ ចាប់ដៃជាមួយប៉ូលីសចិន ចាប់បញ្ជូនបុគ្គលពាក់ព័ន្ធឆបោកអនឡាញជិត ៥០០ នាក់ទៅស្រុកវិញ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អ៊ុំ សុរចនា
/

ឡាវ៖ អាជ្ញាធរឡាវ កាលពីថ្ងៃ២៣ឧសភា បានធ្វើការចាប់ខ្លួន និងបញ្ជូនជនសង្ស័យពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធទូរគមនាគមន៍(Online Scams) ចំនួន ៤៩៤ នាក់ ត្រឡប់ទៅប្រទេសចិនវិញ។ សកម្មភាពនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរួមគ្នារវាងឡាវ និងចិន ក្នុងការរឹតបន្តឹងកិច្ចសហប្រតិបត្តិការបង្ក្រាបបទល្មើសបច្ចេកវិទ្យាឆ្លងដែន។

យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន យុទ្ធនាការបង្ក្រាបទ្រង់ទ្រាយធំនេះ ធ្វើឡើងបន្ទាប់ពីរកឃើញថា ក្រុមឧក្រិដ្ឋជន និងមជ្ឈមណ្ឌលស្កែម (Scam) មួយចំនួន បានប្តូរទីតាំងសកម្មភាពចូលមកក្នុងប្រទេសឡាវ ដោយសារតែមានការបោសសម្អាត និងរឹតបន្តឹងយ៉ាងខ្លាំងក្លាពីសំណាក់អាជ្ញាធរនៅក្នុងប្រទេសកម្ពុជា។

តំណាងក្រសួងសន្តិសុខសាធារណៈចិនបានបញ្ជាក់ថា ប៉ូលីសចិននឹងបន្តចាប់ដៃគូជាមួយបណ្តាប្រទេសជិតខាង ដើម្បីលុបបំបាត់សម្បុកអនឡាញខុសច្បាប់ វែកមុខរកមេខ្លោងធំៗនៅពីក្រោយខ្នង និងនាំខ្លួនជនល្មើសមកផ្តន្ទាទោស។

បច្ចុប្បន្ន ជនសង្ស័យទាំងនោះត្រូវបានបញ្ជូនទៅដល់ដៃសមត្ថកិច្ចនៅក្នុងខេត្តស៊ីឈួន (Sichuan) និងទីក្រុងឆុងឈីង (Chongqing) ដើម្បីចាត់ការបន្តទៅតាមនីតិវិធីច្បាប់របស់ប្រទេសចិនហើយ។

Khcct banner

អត្ថបទទាក់ទង