ឡាវ៖ អាជ្ញាធរប្រទេសឡាវ នៅថ្ងៃទី ២១ ខែឧសភា បានបណ្តេញពលរដ្ឋថៃចំនួន ៣០៧ នាក់ត្រឡប់ទៅប្រទេសថៃវិញ តាមរយៈស្ពានមិត្តភាពឡាវ-ថៃទី១ បន្ទាប់ពីមានការចុះបង្ក្រាបលើប្រតិបត្តិការល្បែងស៊ីសងអនឡាញខុសច្បាប់នៅក្នុងរដ្ឋធានីវៀងចន្ទន៍។នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Laotian Times។
គួរបញ្ជាក់ថា កងកម្លាំងនគរបាលឡាវធ្លាប់បានបានឃាត់ខ្លួនជនសង្ស័យចំនួន ២៥១ នាក់ កាលពីថ្ងៃទី ១១ ខែឧសភា និង ៥៦ នាក់បន្ថែមទៀតនៅថ្ងៃបន្ទាប់ ព្រមទាំងដកហូតបានឧបករណ៍សម្ភារៈរួមមាន កុំព្យូទ័រយួរដៃ អេក្រង់កុំព្យូទ័រ និងទូរស័ព្ទដៃឆ្លាតវៃរាប់រយគ្រឿងនាពេលកន្លងមក។
ការចុះបង្ក្រាបដ៏ទ្រង់ទ្រាយធំនេះ គឺជាផ្នែកមួយនៃយុទ្ធនាការរឹតបន្តឹង និងប្រឆាំងនឹងមជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Scam Centers) ដែលអាជ្ញាធរឡាវបាននិងកំពុងបន្តអនុវត្តយ៉ាងខ្លាំងក្លានៅទូទាំងប្រទេស នារយៈពេលប៉ុន្មានខែចុងក្រោយនេះ។