វ៉ាស៊ីនតោន៖ លេខាធិការស្តីទីនៃកងទ័ពជើងទឹកអាម៉េរិកលោក Hung Cao បានអះអាងថាការលក់អាវុធទៅឱ្យកោះតៃវ៉ាន់ត្រូវបានផ្អាកដើម្បីធានាថាយោធាអាម៉េរិកមានគ្រាប់រំសេវគ្រប់គ្រាន់សម្រាប់ប្រតិបត្តិការយោធាជាមួយអ៊ីរ៉ង់ ។ ឆ្លើយប្រាប់អ្នកសារព័ត៌មាននៅពេលលោកត្រូវបានសួរនៅក្នុងសវនាការរបស់សភាអំពីការទិញអាវុធចំនួន ១៤ ពាន់លានដុល្លាររបស់តៃវ៉ាន់ លេខាធិការស្តីទីលោក Hung Cao បាននិយាយថាឥឡូវនេះយើងកំពុងផ្អាកមួយរយៈដើម្បីធានាថាយើងមានគ្រាប់រំសេវដែលយើងត្រូវការសម្រាប់ប្រតិបត្តិការ Epic Fury ។
បើតាមលោក Hung Cao យើងគ្រាន់តែធ្វើឱ្យប្រាកដថាយើងមានអ្វីៗគ្រប់យ៉ាង បន្ទាប់មកការលក់សព្វាវុធយោធាទៅកាន់បរទេសនឹងបន្តនៅពេលដែលរដ្ឋបាលយល់ថាចាំបាច់។ ក្រសួងការបរទេសអាម៉េរិក និងមន្ទីរបញ្ចកោណមិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយលើការកត់សម្គាល់របស់លោក Cao នោះទេ។
គួរកត់សម្គាល់ថាមុនពេលដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់លោកត្រាំទៅកាន់ប្រទេសចិនថ្មីៗនេះ លោក ត្រាំ បានអះអាងថាលោកនឹងនិយាយជាមួយប្រធានាធិបតីចិន ស៊ី ជិនពីង អំពីការលក់អាវុធទៅកាន់តៃវ៉ាន់ ដោយនេះគឺជាការងាកចេញពីការទទូចពីមុនរបស់អាម៉េរិកថា ខ្លួននឹងមិនពិគ្រោះជាមួយទីក្រុងប៉េកាំងលើបញ្ហានេះទេ។ ក្រោយមក លោកបាននិយាយថា លោកមិនបានធ្វើការប្តេជ្ញាចិត្តណាមួយចំពោះលោក ស៊ី អំពីតៃវ៉ាន់ទេ ហើយនឹងធ្វើការសម្រេចចិត្តលើការលក់អាវុធក្នុងរយៈពេលដ៏ខ្លីខាងមុខ៕