681 ezgif.com resize
Swift cc time

តុលាការកំពូលហ្វីលីពីន ថានឹងមិនរារាំងការចាប់ខ្លួនសមាជិកព្រឹទ្ធសភាម្នាក់ តាមដីការបស់តុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) ឡើយ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អ៊ុំ សុរចនា
/

ម៉ានីល៖ តុលាការកំពូលហ្វីលីពីនកាលពីថ្ងៃទី ២០ ឧសភា តាមរយៈសំឡេងឆ្នោត ៩ ទល់នឹង ៥ បានបើកដៃឱ្យតុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) តាមចាប់ខ្លួនសមាជិកព្រឹទ្ធសភា ដែលកំពុងរត់គេចខ្លួន គឺលោក លោក រ៉ូណាល់ ដេឡា រ៉ូហ្សានៅក្នុងសង្គ្រាមប្រឆាំងគ្រឿងញៀនដ៏សាហាវក្នុងអណត្តិលោករ៉ូឌ្រីហ្គោ ឌូទើតេ។

យោហតាមការចុះផ្សាយរបស់កាសែតCNA កាលពីសប្តាហ៍មុន ភ្នាក់ងាររដ្ឋាភិបាលហ្វីលីពីន បានព្យាយាមចាប់ខ្លួនអតីតអគ្គស្នងការនគរបាលជាតិរូបនេះម្តងរួចមកហើយ ប៉ុន្តែត្រូវបានរារាំងដោយថ្នាក់ដឹកនាំព្រឹទ្ធសភាដែលគាំទ្រលោក ឌូទើតេ ហើយបន្ទាប់ពីមានហេតុការណ៍បាញ់ប្រហារគ្នារវាងភ្នាក់ងាររដ្ឋ និងសន្តិសុខព្រឹទ្ធសភា លោក ដេឡា រ៉ូហ្សា បានរត់គេចខ្លួនទៅកាន់ទីតាំងមិនច្បាស់លាស់មួយ។

អ្នកនាំពាក្យប្រធានាធិបតីហ្វីលីពីនបានបញ្ជាក់ថា ដីកាចាប់ខ្លួនរបស់ ICC គឺមានសុពលភាពស្របច្បាប់ ខណៈដែលអតីតប្រធានាធិបតី លោក ឌូទើតេ ត្រូវបានចាប់ខ្លួនតាំងពីឆ្នាំមុន និងកំពុងរង់ចាំការកាត់ទោសនៅទីក្រុងឡេអេ។

រដ្ឋាភិបាលហ្វីលីពីនមិនទាន់បញ្ជាក់ច្បាស់ពីពេលវេលានៃការអនុវត្តការចាប់ខ្លួនលោក ដេឡា រ៉ូហ្សា នៅឡើយទេ ដោយរង់ចាំរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ធ្វើការវាយតម្លៃលើសេចក្តីសម្រេចនេះ ខណៈដែលតុលាការកំពូលដែលមានសមាសភាពចៅក្រម ១៥ រូប ក៏កំពុងបន្តដោះស្រាយលើបណ្តឹងតវ៉ាផ្នែកច្បាប់ផ្សេងទៀត ដែលលើកឡើងដោយសមាជិកព្រឹទ្ធសភារូបនេះផងដែរ។

លោក ដេឡា រ៉ូហ្សា បានបម្រើការងារជាអគ្គស្នងការនគរបាលជាតិហ្វីលីពីនពីឆ្នាំ ២០១៦ ដល់ឆ្នាំ

២០១៨ ក្នុងអំឡុងដំណាក់កាលដំបូងនៃយុទ្ធនាការប្រឆាំងគ្រឿងញៀនរបស់លោក ឌូទើតេ ហើយត្រូវបានជាប់ឆ្នោតជាសមាជិកព្រឹទ្ធសភាអាណត្តិ៦ ឆ្នាំ ពីរដងជាប់ៗគ្នា ក្នុងឆ្នាំ ២០១៩ បន្ទាប់ពីបានចូលនិវត្តន៍ពីកងកម្លាំងនគរបាល។

Khcct banner

អត្ថបទទាក់ទង