681 ezgif.com resize
Swift cc time

«ជនបរទេស ៣,៥៩៨នាក់» មាន៣៨សញ្ជាតិខុសច្បាប់ ត្រូវបានបណ្ដេញចេញពីកម្ពុជា

សង្គម
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

ភ្នំពេញ៖ រយៈពេល១០ថ្ងៃ ចាប់ពីថ្ងៃទី១១ ដល់ទី២០ ខែឧសភា កម្លាំងជំនាញនៃអគ្គនាយកអន្តោប្រវេសន៍ បានណែនាំឱ្យនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី បន្តធ្វើកាបណ្ដេញចេញជនបរទេស ចំនួន ៣,៥៩៨នាក់ (ស្រី២៦១នាក់) មាន ៣៨សញ្ជាតិ ត្រូវបានបណ្ដេញចេញពីកម្ពុជា។

ជនជាតិបរទេសចំនួន ៣,៥៩៨នាក់នេះ មាន៣៨សញ្ជាតិ រួមមាន រុស្សី នេប៉ាល់ បង់ក្លាដេស កេនយ៉ា យ៉ូហ្គង់ដា ចិន ម៉ាឡេស៊ី ម៉ារុក ប៉ាគីស្ថាន ចិនតៃវ៉ាន់ កាមេរូន ឥណ្ឌូនេស៊ី អេត្យូពី ស្រីលង្កា ឥណ្ឌា ហ្វីលីពីន ជប៉ុន វៀតណាម នីហ្សេរីយ៉ា លីបេរីយ៉ា ហ្គាណា សេរ៉ាឡេអូន មីយ៉ាន់ម៉ា កូរ៉េ ទួកគី ប៊េនីន ឡាវ អង់គ្លេស ថៃ ហ្ស៊ីមប៉ាវេ ប៊ូរុនឌី អូស្ត្រាលី អាហ្រ្វិកខាត្បូង ណាមីប៊ី រវ៉ាន់ដា ឆាត និងជនជាតិ អេហ្ស៊ីប ។ ក្នុងនោះមានជនជាតិចិន ១,៧៩៤នាក់ ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)ត្រូវបានបណ្ដេញចេញតាមរយៈយន្តហោះពិសេសនៅប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ និងប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិតេជោ។

ចំណែកជនជាតិវៀតណាម ១២៧នាក់ ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ត្រូវបានបណ្ដេញចេញ តាមប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិម៉ឺនជ័យ និងជនបរទេសមួយចំនួនទៀតពាក់ព័ន្ធករណីលួចឆ្លងដែន បន្លំឯកសារក្លែងក្លាយ ស្នាក់នៅគ្មានលិខិតឆ្លងដែន ចាប់ជំរិទទារប្រាក់ ប្រើប្រាស់ទិដ្ឋាការក្លែងក្លាយ ( QR Code ក្លែងក្លាយ) ឆបោកតាមប្រព័ន្ធអនឡាញ ធ្វើការងារខុសច្បាប់ និងបទល្មើសព្រហ្មទណ្ឌផ្សេងៗទៀតនៅក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវបានបណ្ដេញចេញតាមប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិតេជោ៕


Khcct banner

អត្ថបទទាក់ទង