681 ezgif.com resize
Swift cc time

រាជរដ្ឋាភិបាលកម្ពុជា កំណត់យកថ្ងៃទី១១ កក្កដា ជា«ទិវាជាតិប្រជាជន» ដើម្បីរំឭកដល់ជនរួមជាតិរួមគ្នាដោះស្រាយបញ្ហាបម្រែបម្រួលប្រជាសាស្ត្រនៅកម្ពុជា

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ុន សុខដារី
/

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា នាថ្ងៃទី២១ ឧសភា បានប្រកាសកំណត់យកថ្ងៃទី១១ ខែកក្កដា រៀងរាល់ឆ្នាំ ជាទិវាជាតិប្រជាជន ក្នុងគោលបំណងរំឭកដល់ ជនរួមជាតិទាំងអស់ឱ្យបន្តផ្តោតការយកចិត្តទុកដាក់និងរួមគ្នាដោះស្រាយបញ្ហាបម្រែបម្រួលប្រជាសាស្ត្រនៅព្រះរាជាណាចក្រកម្ពុជា ដើម្បីកសាងសង្គមជាតិមួយប្រកបដោយភាពធន់ប្រជាជននិងប្រកបដោយសុខដុមរមនា។

បើតាមសេចក្តីប្រកាស រាជរដ្ឋាភិបាលបានសម្រេចឱ្យគ្រប់ក្រសួង ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ អង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុកនិងបរទេស វិស័យ ឯកជន និងគ្រឹះស្ថានសិក្សានានា ចូលរួមបំផុសដល់សាធារណជនដើម្បីយកចិត្តទុកដាក់ និងរួមគ្នាដោះស្រាយបញ្ហាបម្រែបម្រួលប្រជាសាស្ត្រ។

បន្ថែមពីនេះ ក្រសួងផែនការ ត្រូវរៀបចំទិវាជាតិប្រជាជន ដោយសហការជាមួយទីស្តីការគណៈរដ្ឋមន្ត្រី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួង ស្ថាប័នពាក់ព័ន្ធ អង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុកនិងបរទេស វិស័យឯកជន និងគ្រឹះស្ថាន សិក្សានានា ព្រមទាំងភាគីពាក់ព័ន្ធ៕


Khcct banner

អត្ថបទទាក់ទង