681 ezgif.com resize
Swift cc time

និស្សិតមួយក្រុម តំណាងកម្ពុជាទៅប្រកួតសភាប្រឌិតនៅប្រទេសអាល្លឺម៉ង់

យុវជន
/
អ្នកយកព័ត៌មាន:
សែម សុវណ្ណរត្ន
/


ភ្នំពេញ៖ និស្សិតមួយក្រុម នៃកម្មវិធីបរិញ្ញាបត្រនីតិសាស្ត្រសិក្សាជាភាសាអង់គ្លេស សាកលវិទ្យាល័យភូមិន្ទនិតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច បានទទួលជ័យលាភីឆ្នើមនៅក្នុងចំណោម ៤០ក្រុម ដែលទទួលបានពិន្ទុសរសេរសារណាខ្ពស់បំផុតនៅក្នុងកម្មវិធីសវនាការប្រឌិតនូរែមប៊ីក ដែលមាន ១៣៧ក្រុមទូទាំងពិភពលោកចូលរួម។ ក្រុមនេះ នឹងបន្តទៅប្រកួតវគ្គទាញហេតុផលផ្ទាល់មាត់នៅប្រទេសអាល្លឺម៉ង់។

យោងតាមគេហទំព័រផ្លូវការរបស់ កម្មវិធីបរិញ្ញាបត្រនីតិសាស្ត្រសិក្សាជាភាសាអង់គ្លេសនៃសាកលវិទ្យាល័យភូមិន្ទនិតិសាស្រ្ត និស្សិតដែលនឹងត្រូវចូលរួមប្រកួតរួមមាន លោក អិន វ៉ាន សុវរុណ្ណៈ លោក កែវ មុនីរ័ត្ន កញ្ញា សម្បត្តិ សុគន្ធនិតា លោក យ៉ាង គាហុង។ ក្រុមនិស្សិត ត្រួវបានដឹកនាំដោយគ្រូបង្វឹក លោក សុខ ច័ន្ទវិជ័យសម្បត្តិ រួមជាមួយនឹងការណែនាំ និងគាំទ្រពីរៀមច្បងរួមមាន កញ្ញា ជា ដាលីនណា, កញ្ញា ហ៊ន សុខងីម, កញ្ញា រស់ សំណាងថាយ៉ាវត្តី, និងកញ្ញា តាំង គឹមសួ។

គួរបញ្ជាក់ថា សមិទ្ធផលនេះបានឆ្លុះបញ្ចាំងពីការខិតខំប្រឹងប្រែង ព្រមទាំងសមត្ថភាពស្រាវជ្រាវ និងជំនាញទាញហេតុផលខ្ពស់ក្នុងផ្នែកនីតិព្រហ្មទណ្ឌអន្តរជាតិរបស់ក្រុមនិស្សិត៕

Khcct banner

អត្ថបទទាក់ទង