681 ezgif.com resize
Swift cc time

និស្សិតកម្ពុជា ជាប់ចំណាត់ថ្នាក់ លេខ២ នៅក្នុងការប្រកួតគម្រោងបញ្ញាសិប្បនិម្មិតក្នុងអាស៊ាន

យុវជន
/
អ្នកយកព័ត៌មាន:
សែម សុវណ្ណរត្ន
/

ភ្នំពេញ៖ និស្សិតខ្មែរពីររូប លោក គាន យូហ័ង និងលោក គង់ លីជីង ទទួលបានជ័យលាភីលេខ២ ក្នុងកម្មវិធីប្រកួតគម្រោងបញ្ញាសិប្បនិម្មិត AI Ready ASEAN Youth Challenge នៅប្រទេសសិង្ហបុរី ដែលមានក្រុមចូលរួមប្រកួតប្រមាណ ៦០០ក្រុម។

យោងតាមគេហទំព័រផ្លូវការរបស់ក្រសួងប្រៃណីយ៍ បេក្ខជនជាម្ចាស់ជ័យលាភីមានពីររូបគឺ លោក គាន យូហ័ង ជានិស្សិតទើបបញ្ចប់ការសិក្សាឆ្នាំ២០២៦ និងលោក គង់ លីជីង ជានិស្សិតឆ្នាំទី៤ នៃសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ ដែលពួកគេមានក្រុមឈ្មោះថា Voha.ai។ ក្រុមនេះ ប្រើបញ្ញាសិប្បនិម្មិតដើម្បីជួយកុមារដែលមានពិការភាពក្នុងការស្តាប់ អាចនិយាយបានងាយស្រួល និងឆាប់រហ័សជាងមុន តាមរយៈកម្មវិធីបង្ហាត់បញ្ចេញសម្លេង ដោយមានទាំងផ្នែកការសិក្សា ល្បែងកម្សាន្ត។

គួរបញ្ជាក់ថា ក្រុមនិស្សិតកម្ពុជាចំនួន ១២ក្រុមបានចូលរួមប្រកួតនៅក្នុងកម្មវិធីមួយនេះ។កម្មវិធីនេះប្រព្រឹត្តទៅរយៈពេល ៤ខែ ដោយបេក្ខជនត្រូវឆ្លងកាត់ការបណ្តុះបណ្តាល លើកសំណើគម្រោង និងអភិវឌ្ឍកម្មវិធីបញ្ញាសិប្បនិម្មិតសាកល្បង ដើម្បីប្រកួតក្នុងប្រទេស បន្ទាប់មកចូលប្រកួតនៅក្នុងថ្នាក់អាស៊ាន៕


Khcct banner

អត្ថបទទាក់ទង