681 ezgif.com resize
Swift cc time

សាកលវិទ្យាល័យខេមតិច នឹងរៀបចំការប្រឡងអាហារូបករណ៍សម្រាប់សិស្សមកពីខេត្តចំនួន៤ នៅខេត្តសៀមរាប

យុវជន
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/
 

ភ្នំពេញ៖ សាកលវិទ្យាល័យខេមតិច នឹងរៀបចំការប្រឡងអាហារូបករណ៍នៅខេត្តសៀមរាប នៅថ្ងៃទី០៥ មិថុនា ២០២៦ សម្រាប់សិស្សមកពីខេត្តចំនួន៤រួមមាន សៀមរាប បាត់ដំបង បន្ទាយមានជ័យ ឧត្តរមានជ័យ។

សាកលវិទ្យាល័យខេមតិច គឺជាសាកលវិទ្យាល័យបច្ចេកវិទ្យាដែលផ្តល់នូវជំនាញសតវត្សទី២១ ដែលសិក្សានៅក្នុងស្រុក ដែលមានការបង្រៀនតាមបទដ្ឋានអន្តរជាតិ ដែលលើកតម្កើងការសិក្សាពេញមួយជីវិត និង សមត្ថភាពពេញលេញស្របតាមសម្រូវការរបស់ក្រុមហ៊ុន។ ការសិក្សា និងបង្រៀនជាភាសាអង់គ្លេស ដោយសាស្ត្រាចារ្យ និងអ្នកស្រាវជ្រាវដែលមានបទពិសោធន៍ខ្ពស់ ហើយសិស្សនឹងទទួលបាននូវការសិក្សាស្រាវជ្រាវបែបនវានុវត្តន៍ មានចូលរួមគម្រោងហាត់ការ និងប្រើប្រាស់សម្ភារៈទំនើបៗសម្រាប់ការសិក្សាជាក់ស្តែងទៀតផង។

 

នៅថ្ងៃទី០៥ មិថុនា ២០២៦ខាងមុខនេះ សាកលវិទ្យាល័យខេមតិច នឹងរៀបចំសិក្ខាសាលាប្រឹក្សាជំនាញ នៅវេលាម៉ោង ៨៖៣០–១១៖៣០ ព្រឹក ហើយរៀបចំការប្រឡងនៅម៉ោង១៖៣០–៥៖០០ រសៀល។ ក្រោយការប្រឡង ការសម្ភាសន៍ថ្នាក់បរិញ្ញាបត្រ នឹងធ្វើឡើងនៅថ្ងៃបន្ទាប់គឺ ៨៖៣០–១២៖០០ ព្រឹក ដែលនឹងប្រព្រឹត្តទៅនៅ សណ្ឋាគារអង្គរប៉ារ៉ាឌី ខេត្តសៀមរាប។

គួរបញ្ជាក់ថា វិញ្ញាសារប្រឡង នៅដ្ងៃទី៥ មិថុនា ២០២៦ រួមមានគណិតវិទ្យា និងតក្កវិទ្យា៩០នាទី និងភាសាអង់គ្លេស ៦០នាទី។ ចំណែកឯការសម្ភាសន៍ថ្នាក់បរិញ្ញាបត្រថ្ងៃទី៦ មិថុនា ២០២៦ នឹងធ្វើជាភាសាអងគេ្លស១៥នាទី។ សិស្សដែលមានចំណាប់អារម្មណ៍ដាក់អាហារូបករណ៍នេះ អាចដាក់ពាក្យតាមរយៈតំណភ្ជាប់៖ https://forms.gle/og2qoeEwfdXzHqVf7


Khcct banner

អត្ថបទទាក់ទង