681 ezgif.com resize
Swift cc time

ឱកាស សម្រាប់យុវជនចូលរួមប្រកួត Turing Hackathon ដើម្បីបង្កើតដំណោះស្រាយឌីជីថល

យុវជន
/
អ្នកយកព័ត៌មាន:
សែម សុវណ្ណរត្ន
/

ភ្នំពេញ៖ មជ្ឈមណ្ឌលបណ្តុះបណ្តាលធុរកិច្ចថ្មី “តេជោ” រៀបចំកម្មវិធី Turing Hackathon រដូវកាលទី១០ ក្នុងគោលបំណង ផ្តល់ឱកាសឱ្យយុវជនអាចលើកយកដំណោះស្រាយឌីជីថលមកប្រកួតប្រជែង ដើម្បីជំរុញនវានុវត្តន៍ និងបណ្តុះស្មារតីសហគ្រិនភាពដល់អនាគតស្ថាបនិកធុរកិច្ចថ្មីកម្ពុជា។ កម្មវិធីនេះ នឹងបិទទទួលពាក្យនៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៦។

យោងតាមគេហទំព័រផ្លូវការរបស់ មជ្ឈមណ្ឌលបណ្តុះបណ្តាលធុរកិច្ចថ្មី “តេជោ” ដើម្បីដាក់ពាក្យចូលរួមបេក្ខជន អាចដាក់ពាក្យជាក្រុមដែលមានសមាជិកមិនលើសពី ៥នាក់ ហើយជ្រើសរើសបញ្ហាប្រឈមណាមួយដែលកម្មវិធីមានកំណត់រួមមាន បញ្ហាប្រឈមទី១ ការឆបោកតាមអ៊ីនធឺណិត ដោយផ្តោតលើការបង្កើតលំហឌីជីថលមួយដែលមានសុវត្ថិភាព ងាយស្រួល ដើម្បីការពារមនុស្សពីការគំរាមគំហែងតាមអ៊ឺនធឺណិត។ បញ្ហាប្រឈមទី២ បង្កើតទីផ្សារសម្រាប់កសិករ ដោយបង្កើតដំណោះស្រាយឌីជីថលណាមួយដើម្បីបង្កើតទីផ្សារសម្រាប់កសិករ។ បញ្ហាប្រឈមទី៣ ការបញ្ចូលនូវការប្រើប្រាស់ហិរញ្ញវត្ថុឌីជីថល ដោយបង្កើតឱ្យមនុស្សគ្រប់គ្នាអាចចូលប្រើប្រាស់ហិរញ្ញវត្ថុឌីជីថល។បេក្ខជនអាចជ្រើសរើសបញ្ហាប្រឈមណាមួយក្នុងចំណោមបញ្ហាប្រឈមទាំងបីដែលខ្លូនពេញចិត្ត ហើយសរសេរពាក្យស្នើសុំ រួមជាមួយដំណោះស្រាយឌីជីថលរបស់បេក្ខជន។

គួរបញ្ជាក់ថា បេក្ខជនអាចដាក់ពាក្យតាមរយៈ តំណភ្ជាប់ ឱ្យបានត្រឹមថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៦។ ចំពោះបេក្ខជន ដែលមិនមានក្រុម ក៏អាចបង្កើតក្រុមនៅក្នុងអំឡុងពេលកម្មវិធីបានដែរ។ សម្រាប់ព័ត៌មានបន្ថែម បេក្ខជនអាចទាក់ទងទៅកាន់ប្រធានកម្មវិធីអ្នកស្រី អឿម ចន្ធី តាមរយៈអាសយដ្ឋានអ៊ីមែល [email protected] តេឡេក្រាម @chanthyoem៕


Khcct banner

អត្ថបទទាក់ទង