681 ezgif.com resize
Swift cc time

លោកស៊ីជិនពីង គ្រោងនឹងទៅទស្សនកិច្ចកូរ៉េខាងជើងដើមសប្តាហ៍ក្រោយ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/
មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន ចាប់ដៃជាមួយប្រធានាធិបតីចិន ស៊ី ជីនពីង នៅទីក្រុងប៉េកាំង ខណៈដែលលោកបានបំពេញទស្សនកិច្ចក្រៅផ្លូវការទៅកាន់ប្រទេសចិន នៅក្នុងរូបថតដែលមិនបានបញ្ជាក់កាលបរិច្ឆេទនេះ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េ (KCNA) របស់កូរ៉េខាងជើង កាលពីថ្ងៃទី ២៨ ខែមីនា ឆ្នាំ ២០១៨។

សេអ៊ូល៖ ប្រធានាធិបតី ស៊ី ជីនពីង ត្រូវបានគេរំពឹងថានឹងទៅទស្សនកិច្ចប្រទេសកូរ៉េខាងជើង នៅដើមសប្តាហ៍ក្រោយ ទីភ្នាក់ងារសារព័ត៌មានកូរ៉េខាងត្បូងបានបញ្ចាក់ដោយដកស្រង់ប្រភពរដ្ឋាភិបាលមួយថា “យើងទទួលបានព័ត៌មានស៊ើបការណ៍សម្ងាត់ដែលបង្ហាញថា ប្រធានាធិបតី ស៊ី ជីនពីង នឹងទៅទស្សនកិច្ចប្រទេសកូរ៉េខាងជើងក្នុងពេលឆាប់ៗនេះ”។ នេះបើផ្អែកតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Yonhap ។

មន្ត្រីរដ្ឋាភិបាលកូរ៉េខាងត្បូងម្នាក់ទៀតបានប្រាប់ Yonhap ថា លោក ស៊ី ជីនពីង អាចនឹងទៅទស្សនកិច្ចប្រទេសកូរ៉េខាងជើងនៅចុងខែនេះ ឬដើមខែក្រោយ។ ប្រភពដាច់ដោយឡែកមួយបានអះអាងទៀតថា មេដឹកនាំចិនអាចស្វែងរកការសម្របសម្រួលទំនាក់ទំនងរវាងកូរ៉េខាងជើង និងសហរដ្ឋអាម៉េរិក។

ជំនួបរវាងថ្នាក់ដឹកនាំទាំងពីរកាលពីពេលកន្លងទៅ

គួរកត់សម្គាល់ថាដំណើរទស្សនកិច្ចដែលរំពឹងទុកទៅកាន់ទីក្រុងព្យុងយ៉ាងនេះ បានកើតឡើងបន្ទាប់ពីរដ្ឋមន្ត្រីការបរទេស លោក វ៉ាង យី បានធ្វើដំណើរទៅកាន់រដ្ឋធានីកូរ៉េខាងជើងកាលពីខែមុន ដោយបានជួបមិនត្រឹមតែអ្នកការទូតកំពូលរបស់កូរ៉ខាងជើងនោះទេថែមទាំងបានជួបលោក គីម ជុងអ៊ុន ថែមទៀត។ ក្នុងនាមជាដៃគូសេដ្ឋកិច្ច និងនយោបាយចម្បងរបស់កូរ៉េខាងជើង ប្រទេសចិនបានធ្វើការជាមួយទីក្រុងព្យុងយ៉ាង ដើម្បីស្តារទំនាក់ទំនងដែលបានចុះខ្សោយក្នុងអំឡុងពេលមានជំងឺរាតត្បាតកូវីដ-១៩៕

Khcct banner

អត្ថបទទាក់ទង