681 ezgif.com resize
Swift cc time

១០ថ្ងៃ មានក្មេងទំនើង និងជនងប់ល្បែងជាង១០០នាក់ ត្រូវកម្លាំងនគរបាលជាតិឃាត់ខ្លួនបញ្ជូនទៅតុលាការ

សង្គម
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

ភ្នំពេញ៖ ក្នុងរយៈពេល១០ថ្ងៃ រាប់ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦ កម្លាំងនគរបាលជាតិ បានបង្ក្រាបករណីក្មេងទំនើង ចំនួន២៥ករណី ឃាត់ខ្លួនជនបង្កសរុប ៩២នាក់ ខណៈករណីល្បែងស៊ីសងបង្ក្រាបបាន៤ករណី ឃាត់ខ្លួនជនងប់ល្បែង២៣នាក់។

តាមរបាយការណ៍ក្រសួងមហាផ្ទៃ ករណីទាំងនោះ សមត្ថកិច្ចបានអនុវត្តតាមវិធានការច្បាប់ ដោយចាប់បញ្ជូនក្រុមក្មេងទំនើងទាំងអស់ទៅតុលាការ ខណៈអ្នកប្រព្រឹត្តល្បែង២២នាក់ក៏ត្រូវបញ្ជូនទៅតុលាការ និង១នាក់បានអប់រំធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាព។

សូមបញ្ជាក់ថា ករណីក្មេងទំនើង និងល្បែងស៊ីងសងខុសច្បាប់ ដែលសមត្ថកិច្ចបង្ក្រាបបាននោះ មានក្នុងភូមិសាស្ត្រជាអាទិ៍ រាជធានីភ្នំពេញ ខេត្តកណ្ដាល កំពត កំពង់ស្ពឺ បាត់ដំបង ក្រចេះ សៀមរាប ត្បូងឃ្មុំ ស្វាយរៀង រតនគិរី បន្ទាយមានជ័យ និងខេត្តតាកែវ៕ 

Khcct banner

អត្ថបទទាក់ទង