681 ezgif.com resize
Swift cc time

វៀតណាម ផ្ដល់ប្រាក់ឧបត្ថម្ភជិត៧៦ដុល្លារ និងប្រយោជន៍ជាច្រើនទៀត ដល់ស្ត្រីដែលសម្រាលបានកូនពីរនាក់មុនអាយុ ៣៥ ឆ្នាំ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អ៊ុំ សុរចនា
/

វៀតណាម៖រដ្ឋាភិបាលប្រទេសវៀតណាម បានចេញនូវសេចក្តីប្រកាសផ្តល់ការលើកទឹកចិត្ត ដល់ស្ត្រីវៀតណាមណា ដែលសម្រាលបានកូនពីរនាក់មុនអាយុ ៣៥ ឆ្នាំ នឹងទទួលបានកញ្ចប់ឧបត្ថម្ភថវិកាអប្បបរមាចំនួន ២ លានដុង (ប្រហែល ៧៥,៨៦ ដុល្លារអាមេរិក) ចាប់ពីថ្ងៃទី ១ ខែមករា ឆ្នាំ ២០២៧ តទៅ ដោយប្រើប្រាស់កញ្ចប់ថវិការដ្ឋបាលមូលដ្ឋាន។បន្ថែមពីនេះ នឹងមានអត្ថប្រយោជន៍ជាច្រើនទៀត។

ផ្អែកតាមគោលនយោបាយ និយោជិតជាស្ត្រី ឬនិយោជិតជាបុរស ដែលប្រពន្ធសម្រាលបានកូនទីពីរ នឹងមានសិទ្ធិទទួលបានអត្ថប្រយោជន៍មាតុភាពបន្ថែម ស្របតាមបទប្បញ្ញត្តិធានារ៉ាប់រងសង្គម និង នីតិវិធីទូទាត់របស់ក្រសួងហិរញ្ញវត្ថុ ប្រសិនបើពួកគេបំពេញបាន តាមលក្ខខណ្ឌកំណត់ ពោលគឺត្រូវមានកូនបង្កើតកំពុងមានជីវិតម្នាក់រួចហើយ នៅមុនពេលសម្រាលកូនទីពីរនេះ។

ជាមួយគ្នានេះ រដ្ឋមានការគាំទ្រ ផ្នែកហិរញ្ញវត្ថុ ក៏បានពង្រីកការគាំទ្រសម្រាប់សេវាពិនិត្យសុខភាពមុនសម្រាល និង ទារកទើបនឹងកើត ក្នុងគោលបំណងស្វែងរកឱ្យឃើញទាន់ពេលវេលានូវជំងឺខុសប្រក្រតីពីកំណើត ដោយស្ត្រីមានផ្ទៃពោះនឹងទទួលបានការពិនិត្យស្វែងរកលក្ខខណ្ឌមិនប្រក្រតីធំៗចំនួន ៤ រួមមាន រោគសញ្ញាដោនស៊ីនដ្រូម (Down syndrome) រោគសញ្ញាអ៊ែតវើដ (Edwards syndrome) រោគសញ្ញាប៉ាតូ (Patau syndrome) និង ជំងឺស្លេកស្លាំងតំណពូជ (Thalassemia)។

ចំណែក ទារកទើបនឹងកើត នឹងត្រូវពិនិត្យរកមើលជំងឺមិនប្រក្រតីពីកំណើតសំខាន់ៗចំនួន ៥ ផ្សេងទៀត រួមមាន ជំងឺកង្វះអរម៉ូនទីរ៉ូអ៊ីតពីកំណើត ជំងឺកង្វះអង់ស៊ីម G6PD ជំងឺរីក លើតម្រងនោមពីកំណើត (Congenital adrenal hyperplasia) ពិការភាពការស្តាប់ពីកំណើត និងពិការភាពបេះដូងធ្ងន់ធ្ងរពីកំណើត។

គួរបញ្ជាក់ថា អនុក្រឹត្យខាងលើនេះ ត្រូវបានអនុវត្តចំពោះស្ត្រីមកពីក្រុមជនជាតិភាគតិចដែលមានចំនួនប្រជាជនតិចតួចបំផុត និងស្ត្រីដែលរស់នៅក្នុងបណ្តាខេត្ត-ក្រុងដែលមានអត្រាបង្កើតកូនទាបជាងកម្រិតជំនួស។

Khcct banner

អត្ថបទទាក់ទង