681 ezgif.com resize
Swift cc time

អ៊ីរ៉ង់គំរាមធ្វើសង្គ្រាមហួសពីមជ្ឈិមបូព៌ា បើសហរដ្ឋអាម៉េរិកវាយប្រហារម្តងទៀត

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/

អ៊ីរ៉ង់៖ យោធាអ៊ីរ៉ង់បានគំរាមអាម៉េរិកកាលពីល្ងាចនៅថ្ងៃពុធថាខ្លួននឹងធ្វើសង្គ្រាមហួសពីមជ្ឈិមបូព៌ា ប្រសិនបើសហរដ្ឋអាម៉េរិកវាយប្រហារម្តងទៀត។ ការព្រមានរបស់អ៊ីរ៉ង់នេះធ្វើឡើងបន្ទាប់ពីលោកដូណាល់ត្រាំបានប្រកាសផ្អាកវាយប្រហារលើអ៊ីរ៉ង់ ដោយថាទុកពេលឲ្យអ៊ីរ៉ង់ចរចាជាមួយអាម៉េរិកដោយត្រូវឲ្យមានកិច្ចព្រមព្រៀងថ្មីជាមួយគ្នា និងស្របតាមអ្វីដែលលោកដូណាល់ត្រាំចង់បានដោយអ៊ីរ៉ង់មិនត្រូវផលិតនុយក្លអ៊ែរឡើយ។

មុនការគំរាមជាថ្មីនេះអ៊ីរ៉ង់បានដាក់សំណើថ្មីមួយទៅសហរដ្ឋអាម៉េរិកនៅសប្តាហ៍នេះ ដោយលក្ខខណ្ឌចាស់ចរចាជាមួយអាម៉េរិកត្រូវបានបដិសេធពីមុនដោយលោក ត្រាំ ដោយអ៊ីរ៉ង់បានទាមទារួមទាំងការគ្រប់គ្រងច្រកសមុទ្រ Hormuz សំណងសម្រាប់ការខូចខាតសង្គ្រាម ការលើកទណ្ឌកម្ម ការដោះលែងទ្រព្យសម្បត្តិដែលបង្កក និងការដកកងទ័ពអាម៉េរិកចេញពីតំបន់នោះ។

លោក ដូណាល់ត្រាំ បានប្រកាសកាលពីថ្ងៃចន្ទ និងម្តងទៀតនៅថ្ងៃអង្គារថា លោកជិតដល់ការបញ្ជាឱ្យមានយុទ្ធនាការទម្លាក់គ្រាប់បែកថ្មីមួយលើអ៊ីរ៉ង់ ប៉ុន្តែលោកថាបានសម្រេចពន្យារពេលនៅនាទីចុងក្រោយ ដើម្បីផ្តល់ពេលវេលាបន្ថែមទៀតសម្រាប់ការទូត។ លោក ត្រាំ បានប្រាប់អ្នកយកព័ត៌មាននៅឯសេតវិមានកាលពីថ្ងៃអង្គារថាខ្ញុំនៅសល់មួយម៉ោងទៀតតែប៉ុណ្ណោះ លោកស្ទើតែចេញបញ្ជាឲ្យទម្លាក់គ្រាប់បែកលើអ៊ីរ៉ង់ទៅហើយ៕

Khcct banner

អត្ថបទទាក់ទង