681 ezgif.com resize
Swift cc time

យុវជននៃកម្មវិធីអ៊ីជិន ១៦១ នាក់ ទទួលបានការបណ្តុះបណ្តាលពី«ការអភិវឌ្ឍគំនិតបង្កើតថ្មី និងសរសេរគម្រោង»

យុវជន
/
អ្នកយកព័ត៌មាន:
ស៊ុន សុខដារី
/

ភ្នំពេញ៖ នាយកដ្ឋានអភិវឌ្ឍកម្មវិធីយុវជន នៃអគ្គនាយកដ្ឋានយុវជន កាលពីថ្ងៃទី១៥-១៧ ឧសភា ២០២៦ បានរៀបចំសិក្ខាសាលាលើកទី១ ស្តីពី «ការអភិវឌ្ឍគំនិតបង្កើតថ្មី និងសរសេរគម្រោង» ដល់យុវជនចូលរួមសរុបចំនួន ១៦១ នាក់ ក្នុងនោះស្រីចំនួន ៥៧ នាក់ ដែលមកពីសាកលវិទ្យាល័យនិងវិទ្យាស្ថានអប់រំ ចំនួន២៥ក្នុងរាជធានីភ្នំពេញ។

សិក្ខាសាលានេះ រៀបចំឡើងក្នុងគោលបំណងលើកកម្ពស់ចំណេះដឹង បំណិន និងសមត្ថភាពរបស់យុវជនក្នុងការអភិវឌ្ឍគំនិតបង្កើតថ្មី ការសរសេរគម្រោង ការគ្រប់គ្រងគម្រោង និងការធ្វើការងារជាក្រុមប្រកបដោយប្រសិទ្ធភាព។ ជាមួយគ្នានេះ កម្មវិធីក៏បានជំរុញឱ្យយុវជនមានការគិតបែបច្នៃប្រឌិត ចេះស្វែងយល់ពីបញ្ហាជុំវិញខ្លួនដើម្បីបង្កើតដំណោះស្រាយថ្មីៗដោយប្រើបច្ចេកវិទ្យាអាយអូធី MACHINE LEARNING និងបញ្ញាសិប្បនិម្មិត។

សិក្ខាកាមបានទទួលការបំប៉នសមត្ថភាពលើប្រធានបទសំខាន់ៗដូចខាងក្រោម៖ ប្រាំជំហានក្នុងការបង្កើតគំនិតថ្មី, ការគ្រប់គ្រងគម្រោង និងការកសាងក្រុម, សក្តានុពលនៃការប្រើប្រាស់បច្ចេកវិទ្យាអាយអូធី MACHINE LEARNING និង បញ្ញាសិប្បនិម្មិតក្នុងការបង្កើតដំណោះស្រាយប្រកបដោយភាពវ័យឆ្លាតនិងនវានុវត្តន៍ និងពិភាក្សាក្រុមក្នុងការជ្រើសរើសប្រធានបទ និងបង្កើតគម្រោង។

គួរបញ្ជាក់ថា កម្មវិធីយុវជនអ៊ីជិន នឹងរួមចំណែកក្នុងការអភិវឌ្ឍមូលធនយុវជនឱ្យមានសមត្ថភាពក្នុងការគិតបែបច្នៃប្រឌិត សហការជាក្រុម និងត្រៀមខ្លួនចូលរួមក្នុងការអភិវឌ្ឍសង្គមឌីជីថលនាពេលបច្ចុប្បន្ន ព្រមទាំងជាស្ពានចម្លងក្នុងការចូលរួមប្រកួតកម្មវិធីផ្សេងៗទៀត៕

Khcct banner

អត្ថបទទាក់ទង