681 ezgif.com resize
Swift cc time

ចិន បន្តលើកលែងទិដ្ឋាការសម្រាប់ពលរដ្ឋរុស្ស៊ី

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អ៊ុំ សុរចនា
/
អ្នកនាំពាក្យក្រសួងការបរទេសចិន លោក គួ ជៀគុន

ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក គួ ជៀគុន (Guo Jiakun) នៅថ្ងៃទី២០ ឧសភានេះ បានមានប្រសាសន៍នៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃថា ដើម្បីបន្តសម្របសម្រួលដល់ការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន ប្រទេសចិនបានសម្រេចចិត្តពន្យារពេលគោលនយោបាយមិនតម្រូវឱ្យមានទិដ្ឋាការ (Visa-free) សម្រាប់ពលរដ្ឋរុស្ស៊ី រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៧។នេះបើយោងតាមការចេញផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន។

គួរបញ្ជាក់ថា ការសម្រេចចិត្តនេះ បានកើតឡើងស្របពេលដែលប្រធានាធិបតីចិន លោក ស៊ី ជីនភីង បានធ្វើកិច្ចពិភាក្សាជាមួយប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ក្នុងឱកាសបំពេញទស្សនកិច្ចនៅឯមហាសាលប្រជាជន ក្នុងទីក្រុងប៉េកាំង នាថ្ងៃពុធនេះ ដោយភាគីទាំងពីរបានព្រមព្រៀងគ្នាបន្តសុពលភាពលើ «សន្ធិសញ្ញាស្តីពីអ្នកជិតខាងល្អ ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការចិន-រុស្ស៊ី»។

គួរបញ្ជាក់ថា ឆ្នាំនេះគឺជាខួបលើកទី៣០ នៃការបង្កើតភាពជាដៃគូយុទ្ធសាស្ត្រនៃកិច្ចសម្របសម្រួលចិន-រុស្ស៊ី និងជាខួបលើកទី២៥ នៃការចុះហត្ថលេខាលើសន្ធិសញ្ញាខាងលើ។


Khcct banner

អត្ថបទទាក់ទង