681 ezgif.com resize
Swift cc time

សាលា នីសិន គ្រីប អាខាដេមី បាន«ពានរង្វាន់ជាសាលាឈានមុខគេផ្នែក STEM ទូទាំងពិភពលោក» ពីកម្មវិធី Global Schools Prize

យុវជន
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/

ភ្នំពេញ៖ សាលា នីសិន គ្រីប អាខាដេមី បានឈ្នះ«ពានរង្វាន់ស្ទែម» នៃពានរង្វាន់សាលារៀនសកល ឆ្នាំ ២០២៦ ដែលត្រូវបានជ្រើសរើស ចេញពីបេក្ខភាពសាលាជិត ៣០០០ ពីប្រទេស ១១៣ នៅលើសកលលោក។ សាលា នីសិន គ្រីប អាខាដេមី ជាសាលាមួយដែលបានផ្លាស់ប្តូរជីវិតរបស់កុមារដែលធ្លាប់រើសសំរាមដើម្បីរស់រានមានជីវិត ដែលជាវិទ្យាល័យមិនរកប្រាក់ចំណេញ នៃអង្គការមូលនិធិកុមារកម្ពុជា (ស៊ីស៊ីអេហ្វ)។

សាលា នីសិន គ្រីប អាខាដេមី (សាលាអិនស៊ីអេ) បានបើកដំណើរការក្នុងឆ្នាំ ២០១៧ គឺជាស្ថាប័នដ៏សំខាន់របស់អង្គការ ស៊ីស៊ីអេហ្វ មានចម្ងាយ ៣០០ ម៉ែត្រពីអតីតទីលានចាក់សំរាមស្ទឹងមានជ័យ ហើយកុមារដំបូងៗរបស់អង្គការមូលនិធិកុមារកម្ពុជា ជាច្រើនដែលរស់នៅ និងធ្លាប់ធ្វើការងាររកកម្រៃនៅទីនេះ ភាគច្រើនបានចូលរៀននៅសាលាអិនស៊ីអេ។

ក្នុងនាមជាបេក្ខភាពដែលឈ្នះពានរង្វាន់អប់រំលើប្រភេទ សាលាល្អបំផុតក្នុងវិស័យស្ទែម សាលានីសិនគ្រីប អាខាតដឹមី ទទួលបានប្រាក់ចំនួន ៥ម៉ឺន ដុល្លារ និងមេដាយ សាលា សាកលផងដែរ ដើម្បីទទួលស្គាល់ភាពជាអ្នកដឹកនាំ និងការជះឥទ្ធិពលដ៏អស្ចារ្យរបស់ខ្លួនក្នុង ការជំរុញនវានុវត្តន៍ និងឧត្តមភាពក្នុងការអប់រំ។

លោក ស្កុត នីសិន (Scott Neeson) ស្ថាបនិក និងជានាយកប្រតិបត្តិនៃ ស៊ីស៊ីអេហ្វ បានមាន ប្រសាសន៍ថា “នេះគឺជាកិត្តិយសមួយដែល សាលារបស់យើងត្រូវបានទទួលស្គាល់ជាសាលា មួយក្នុងចំណោមសាលាកំពូលទាំង ១០ នៅលើពិភពលោក និងល្អបំផុតក្នុងវិស័យស្ទែម។ “ពានរង្វាន់នេះគឺជាការទទួលស្គាល់ដល់ក្រុមការងារ និងបុគ្គលិកផ្នែកអប់រំរបស់យើង ដែល ជាក្រុមបុគ្គលដ៏អស្ចារ្យមួយក្រុម ហើយវាមានន័យខ្លាំងណាស់សម្រាប់យើងទាំងអស់គ្នា។ វាក៏ឆ្លុះបញ្ចាំងពីមនុស្សអស្ចារ្យជាច្រើនដែលធ្វើការជាមួយយើង ឬបានគាំទ្រយើងគ្រប់ពេល។ សមិទ្ធផលនេះនឹងមិនអាចធ្វើទៅរួចទេបើគ្មានពួកគេ។ យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាង ជ្រាលជ្រៅចំពោះលោក រ៉ូប៊ើត គ្រីប (Robert Cripps) ដែលបានចូលរួមក្នុងការងារនេះតាំងពី ដើមដំបូងរហូតមកដល់សព្វថ្ងៃ ហើយជំនឿរបស់លោកលើអំណាចនៃការអប់រំដើម្បីផ្លាស់ប្តូរ ជីវិត វាបានជះឥទ្ធពលយូរអង្វែងនៅក្នុងតំបន់ស្ទឹងមានជ័យ។

សាលា អិនស៊ីអេ ផ្តល់នូវការអប់រំលំដាប់ពិភពលោកដោយផ្អែកលើ ស្ទីម (STEAM) និង ស្ទែម (STEM) តាមរយ:ការបំពាក់មកជាមួយនឹងមន្ទីរពិសោធន៍ បន្ទប់កុំព្យូទ័រ និងការប្រើប្រាស់ បច្ចេកវិទ្យាចុងក្រោយបំផុត និងការពង្រឹកងលើកម្មវិធីបណ្តុះបណ្តាលគ្រូបង្រៀន។ ការផ្តោត សំខាន់នៅទីនេះគឺការបំពាក់ចំណេះជំនាញដល់សិស្សានុសិស្ស ដើម្បីឲ្យ ពួកគេទទួលបាន ភាពជោគជ័យនៅក្នុងវិស័យការងារផ្នែកបច្ចេកវិទ្យាដែលកំពុងមានការវិវត្តយ៉ាងឆាប់រហ័ស តាមរយៈមនុស្សយន្ត ការសរសេរកូដ និងបទពិសោធន៍សិក្សាជាក់ស្តែងដូចជាការដាំដំណាំ លើទឹកនៅផ្នែកខាងលើនៃដំបូលសាលា និងការចិញ្ចឹមឃ្មុំជាដើម។សាលាបានបង្កើតភាពជាដៃគូជាមួយស្ថាប័ន និងអង្គការឈានមុខគេលើពិភពលោក រួមទាំង Microsoft, Adobe, សាកលវិទ្យាល័យ Nottingham និងសាកលវិទ្យាល័យ Southampton Solent នៅចក្រភពអង់គ្លេស។

បច្ចុប្បន្នសាលា អិនស៊ីអេ កំពុងផ្ដល់ឱកាសដល់សិស្សចំនួន ៥០០ នាក់មកពីសហគមន៍ក្រីក្រ បំផុតមួយនៅក្នុងប្រទេសកម្ពុជាបានចូលរៀន។ ដោយសម្រេចបានអត្រាជាប់ ៩៩% ក្នុងការប្រឡងថ្នាក់ជាតិ ថ្នាក់ទី ១២។ ហើយសិស្សចំនួន ៣៩% ដែលបញ្ចប់ការសិក្សា បានបន្តទៅរៀននៅសាកលវិទ្យាល័យផ្នែកខាងមុខវិជ្ជាស្ទែម។សិស្សសាលា អិនស៊ីអេ បានតំណាងឱ្យប្រទេសកម្ពុជានៅក្នុងការប្រកួតរ៉ូបូតអូឡាំព្យាដ ពិភពលោកនៅប្រទេស ហុងគ្រី (ឆ្នាំ ២០១៩) និងសិង្ហបុរី (ឆ្នាំ ២០២៥)។ ហើយសិស្សស្រីម្នាក់ ក៏ត្រូវបានជ្រើសរើសសម្រាប់ក្រុមតំណាង ប្រទេសកម្ពុជា នៅក្នុងការប្រកួត FIRST Global Challenge ឆ្នាំ ២០២៥ នៅប្រទេសប៉ាណាម៉ា។

ខណៈពេលដែលការចូលរួមរបស់ស្ត្រីក្នុងមុខវិជ្ជាស្ទែមនៅកម្ពុជានៅតែស្ថិតក្នុងចំណាត់ថ្នាក់ទាបបំផុតនៅក្នុងតំបន់ ជាពិសេសនៅក្នុងវិស័យដែលមានការរីកចម្រើនខ្ពស់ដូចជា វិស្វកម្ម និង អាយស៊ីធី សាលាអិនស៊ីអេ កំពុងធ្វើការយ៉ាងសកម្មដើម្បីកាត់បន្ថយគម្លាតនេះតាមរយ: ការផ្តល់អាទិភាពដល់ស្ត្រីវ័យក្មេងកាន់តែច្រើនក្នុងការសិក្សារក្នុងមុខវិជ្ជាស្ទែម។ បច្ចុប្បន្នប្រហែល ៧០% នៃសិស្សសាលាអិនស៊ីអេ និង ៧៤% និស្សិតសាកលវិទ្យាល័យដែ នៃអង្គការមូលនិធិកុមារកម្ពុជាគឺជាស្ត្រី។

លោក សានី វ៉ាកឃី ស្ថាបនិកនៃមូលនិធិ វ៉ាកឃី និង ពានរង្វាន់សាលាសកល រួមទាំង GEMSEducation បានមានប្រសាសន៍ថា “សូមអបអរសាទរ សាលា នីសិន គ្រីប អាខាដេមី។ វិធីសាស្រ្តរបស់អ្នកចំពោះការបង្រៀន និងការរៀនសូត្របានបង្ហាញយ៉ាងអស្ចារ្យអំពីរបៀប ដែលសាលារៀន ដើរតួនាទីយ៉ាងសំខាន់ក្នុងការបំពាក់បំប៉នចំណេះដឹង ជំនាញ និងតម្លៃ ចាំបាច់សម្រាប់យុវជន ដើម្បីរៀបចំពិភពលោកដែលកំពុងវិវត្តយ៉ាងឆាប់រហ័សរបស់យើង។ តាមរយៈការបញ្ជាក់ពីសមិទ្ធផលរបស់សាលា យើងសង្ឃឹមថា វានឹងជួយជម្រុញចលនា សកលមួយដើម្បីសម្រួចនូវការរៀនសូត្រ និងប្រែក្លាយគំនិតដ៏អស្ចារ្យទៅជាកាអនុវត្តន៍ពិត ជាក់ស្ដែងដែលមានឥទ្ធពលលើពិភពលោក។ នេះមិនត្រឹមតែជាពានរង្វាន់មួយប៉ុណ្ណោះ នោះទេ តែវាជាវេទិកាមួយដើម្បីជំរុញការសន្ទនាជាសកលអំពីការពង្រីកគំនិតល្អបំផុត ក្នុងការអប់រំ និងជំរុញសកម្មភាពហួសពីថ្នាក់រៀន”។

កិច្ចខិតខំប្រឹងប្រែងរបស់ ស៊ីស៊ីអេហ្វ ក៏ត្រូវបានទទួលស្គាល់ពីស្ថាប័នអន្តរជាតិជាច្រើនផងដែរ ជាមួយនឹងពានរង្វាន់សប្បុរសធម៌អន្តរជាតិ កាលពីឆ្នាំ២០២៤ (Philanthropy Australia, 2024) ពានរង្វាន់ Navitas Impact Award (2024) ដែលផ្តល់កិត្តិយសជាពិសេសដល់កម្មវិធី STEAM របស់ សាលាអិនស៊ីអេ ព្រម

Khcct banner

អត្ថបទទាក់ទង