ហ្សឺណែវ៖ អង្គការសុខភាពពិភពលោក (WHO) បានប្រកាសពីការផ្ទុះឡើងនៃជំងឺអេបូឡានៅសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោនិងអ៊ូហ្គង់ដា និងប្រកាសប្រកាសដាក់មេរោគឆ្លងនេះជាគ្រាអាសន្នសុខភាពសាធារណៈនៅទូទាំងពិភពលោក។ WHO អះអាងថាការផ្ទុះឡើងវិញនៃជំងឺនេះនៅខេត្តអ៊ីទូរីភាគខាងកើតនៃប្រទេសសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ដែលមានករណីសង្ស័យប្រហែល ២៤៦ ករណី និងការស្លាប់ចំនួន ៨០ នាក់ត្រូវបានរាយការណ៍ និងកំពុងតែត្រូវបានតាមដានយ៉ាងយកចិត្តទុកដាក់ពីមន្រ្តីជំនាញ។
អង្គការសុខភាពពិភពលោកបានព្រមានថាវាអាចជាការផ្ទុះឡើងធំជាងជាងបច្ចុប្បន្នប្រសិនបើមិនមារការទប់ស្កាត់ទាន់ពេលវេលា WHO បន្តទៀតថាពូជអេបូឡាបច្ចុប្បន្នបណ្តាលមកពីមេរោគ Bundibugyo ដែលមិនមានថ្នាំ ឬវ៉ាក់សាំងដែលត្រូវបានអនុម័តឡើយ ដោយរោគសញ្ញាដំបូងរួមមាន គ្រុនក្តៅ ឈឺសាច់ដុំ អស់កម្លាំង ឈឺក្បាល និងឈឺបំពង់ក ហើយត្រូវបានបន្តដោយរោគសញ្ញាធ្ងនធ្ងរក្អួត រាគ កន្ទួល និងហូរឈាមជាដើម។
បើតាម WHO ឥឡូវនេះមានករណីវីរុសចំនួនប្រាំបីដែលបានបញ្ជាក់ដោយមន្ទីរពិសោធន៍ ជាមួយនឹងករណីសង្ស័យ និងការស្លាប់ផ្សេងទៀតនៅទូទាំងតំបន់សុខភាពចំនួនបី រួមទាំងតំបន់ Bunia រដ្ឋធានីនៃខេត្តអ៊ីទូរី និងទីក្រុងរ៉ែមាស Mongwalu និង Rwampara នៃប្រទេសអូហ្គង់ដា ។អង្គការ WHO បានបញ្ជាក់ថា ការផ្ទុះឡើងនេះ មិនទាន់ឈានដល់កម្រិតគ្រោះអាសន្នរាតត្បាតសកលដូចជាកូវីដ១៩នោះទេ ហើយបានផ្តល់អនុសាសន៍មិនឱ្យមានការបិទព្រំដែនអន្តរជាតិនោះឡើយ៕