681 ezgif.com resize
Swift cc time

លោកស៊ីជិនពីងនឹងទៅបំពេញទស្សនកិច្ចនៅអាម៉េរិកចុងឆ្នាំ ២០២៦ នេះ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/

ចិន៖ លោកប្រធានាធិបតីចិនស៊ីជិនពីងនឹងទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋទៅកាន់សហរដ្ឋអាម៉េរិកនៅចុងឆ្នាំ ២០២៦ នេះតបតាមការអញ្ជើញរបស់លោកប្រធានាធិបតីដូណាល់ត្រាំដែលបានអញ្ជើញលោកទៅទស្សនកិច្ចនៅអាម៉េរិកក្នុងថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០២៦ នេះ។ នេះបើយោងតាមការបញ្ជាក់របស់លោកវ៉ាងយីរដ្ឋមន្រ្តីការបរទេសចិន នឹងត្រូវបានប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋចិន ស៊ីនហួរ និង South China Morning Post ចេញផ្សាយ។

បើតាមលោក វ៉ាង យី អ្នកការទូតជាន់ខ្ពស់ចិន បានបញ្ជាក់កាលពីថ្ងៃសុក្រថាលោកប្រធានាធិបតីចិន ស៊ី ជីនពីង នឹងទៅទស្សនកិច្ចផ្លូវរដ្ឋទៅកាន់សហរដ្ឋអាម៉េរិកនៅរដូវស្លឹកឈើជ្រុះឆ្នាំនេះ តាមការអញ្ជើញរបស់ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ។ ពេលវេលា នឹងថ្ងៃខែច្បាស់លាស់មិនទាន់ត្រូវបានលោកបញ្ជាក់នៅឡើយនោះទេ បើគ្មានអ្វីប្រែប្រួលលោកប្រធានស៊ីនឹងទៅបំពេញទស្សនកិច្ចនៅចុងឆ្នាំនេះ៕

Khcct banner

អត្ថបទទាក់ទង