681 ezgif.com resize
Swift cc time

កម្ពុជាត្រៀមខ្លួនរួចជាស្រេច ដើម្បីធ្វើម្ចាស់ផ្ទះមហាសន្និបាតអន្តរជាតិនៃកម្មវិធី«នាវាយុវជនអាស៊ីអាគ្នេយ៍និងជប៉ុន»លើកទី៣៥

យុវជន
/
អ្នកយកព័ត៌មាន:
សែម សុវណ្ណរត្ន
/


ភ្នំពេញ៖លោកស្រីស្រូយ សុជាតិ អគ្គនាយកនៃអគ្គនាយកដ្ឋានយុវជន នៃក្រសួងអប់រំ កាលពីថ្ងៃទី១០ ឧសភាកន្លងទៅនេះ បានធ្វើជាសក្ខីភាពក្នុងការទទួលធ្វើជាម្ចាស់ផ្ទះរៀបចំមហាសន្និបាតអន្តរជាតិនៃកម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍ និង ជប៉ុនលើកទី៣៥ (35th SIGA)។ មហាសន្និបាតអន្តរជាតិនេះ គ្រោងនឹងធ្វើឡើងនៅខេត្តសៀមរាប។

មហាសន្និបាតនៃកម្មវិធីយុវជនអាស៊ីអាគ្នេយ៍និងជប៉ុន(SIGA) គឺជាកម្មវិធីជួបជុំប្រចាំឆ្នាំ របស់បណ្តាសមាគម និងអតិតប្រតិភូនាវាយុវជន របស់ប្រទេសជាសមាជិកអាស៊ាន និង ជប៉ុន។កម្មវិធីនេះ រៀបចំឡើងក្នុងគោលបំណង ដើម្បីអនុញ្ញាតឱ្យសមាគមជាសមាជិកទាំងអស់ អាចបង្ហាញនូវវឌ្ឍនភាពការងារនៅក្នុងបុព្វហេតុការងារសង្គម ស្តាប់ និង បង្ហាញនូវបញ្ហាចំពោះមុខ ព្រមទាំងរកមធ្យោបាយរួមមួយ ដើម្បីដាក់ចេញនូវដំណោះស្រាយឱ្យសមប្រកប។មួយវិញទៀត វាជាឱកាសក្នុងការបង្កើតបណ្តាញអតីតប្រតិភូយុវជន និងបង្កើតពេលវេលាមានតម្លៃជាមួយគ្នា។

យោងតាមក្រសួងអប់រំកម្ពុជា គណៈប្រតិភូកម្ពុជា បានចូលរួមយ៉ាងសកម្មលើគ្រប់សកម្មភាពរបស់កម្មវិធី ព្រមទាំងធ្វើបទបង្ហាញអំពីវឌ្ឍនភាពការងាររបស់សមាគមនាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជាលើ​ សកម្មភាពសង្គម ការចូលរួមជាមួយក្រសួងអប់រំ យុវជន និងកីឡាក្នុងការជ្រើសរើស និងបណ្តុះបណ្តាលប្រតិភូនាវាយុវជនកម្ពុជា នៃកម្មវិធី SSEAYP ទាំងពេលបច្ចុប្បន្ននិងអនាគត។

សូមរម្លឹកជូនថា កាលពីថ្ងៃទី០៧ ដល់ថ្ងៃទី ១១ ខែឧសភា ឆ្នាំ២០២៦ កន្លងទៅ លោកស្រី ស្រូយ សុជាតិក តាងនាមឱ្យអតីតប្រតិភូនាវាយុវជន ព្រមទាំងថ្នាក់ដឹកនាំ និង សមាជិកសមាជិកានៃសមាគមនាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជា (SIC) បានចូលរួមក្នុងនាមជារដ្ឋសមាជិកនៃមហាសន្និបាតអន្តរជាតិនៃកម្មនាវាយុវជនអាស៊ីអាគ្នេយ៍និងជប៉ុន លើកទី៣៤ ឆ្នាំ២០២៦ បានរៀបចំឡើងដោយសមាគមអតីតប្រតិភូឡាវ LASSA និង សម្ព័ន្ធយុវជនឡាវនៅរដ្ឋធានីវៀងច័ន្ទ និង ខេត្តវ៉ាងវៀន នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវផងដែរ៕


Khcct banner

អត្ថបទទាក់ទង