681 ezgif.com resize
Swift cc time

ត្រាំ អញ្ជើញលោក ស៊ី ជិនពីង ទៅទស្សនកិច្ចនៅអាម៉េរិកនាខែកញ្ញាខាងមុខ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អ៊ុំ សុរចនា
/

ប៉េកាំង៖ ក្នុងឱកាសនៃពិធីលៀងសាយភោជន៍នៅវិមានប្រជាជនក្នុងទីក្រុងប៉េកាំង កាលពីថ្ងៃ១៤ឧសភា ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានសម្តែងនូវការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកប្រធានាធិបតីចិន ស៊ី ជិនពីង សម្រាប់ការទទួលស្វាគមន៍យ៉ាងកក់ក្តៅបំផុត។ ក្នុងឱកាសនោះ លោក ត្រាំ ក៏បានផ្ដល់ការអញ្ជើញជាផ្លូវការដល់លោក ស៊ី ជិនពីង និងភរិយា ដើម្បីទៅបំពេញទស្សនកិច្ចនៅសេតវិមាន សហរដ្ឋអាម៉េរិក នាថ្ងៃទី២៤ ខែកញ្ញា ខាងមុខនេះ។

យោងតាមប្រព័ន្ធផ្សព្វផ្សាយហ្វកញ៊ូ ក្នុងជំនួបដ៏មានសារៈសំខាន់ជាប្រវត្តិសាស្ត្រនេះ លោក ត្រាំ បានបញ្ជាក់ពីជំនឿចិត្តយ៉ាងមុតមាំថា ទំនាក់ទំនងរវាងមហាអំណាចទាំងពីរ នឹងកាន់តែមានភាពរីកចម្រើន និងល្អប្រសើរជាងពេលណាៗទាំងអស់។

យោងតាមលទ្ធផលនៃកិច្ចប្រជុំកំពូលរយៈពេលពីរថ្ងៃ មេដឹកនាំទាំងពីរបានជជែកពិភាក្សាលើបញ្ហាចម្រុះដែលជាកង្វល់សកល រួមមាន វិបត្តិជម្លោះក្នុងប្រទេសអ៊ីរ៉ង់ និងស្ថានភាពសន្តិសុខនៅច្រកសមុទ្រតៃវ៉ាន់។ លោក ត្រាំ បានកត់សម្គាល់ពីឥទ្ធិពលដ៏សំខាន់របស់ចិនក្នុងការដោះស្រាយបញ្ហាអ៊ីរ៉ង់ ប៉ុន្តែលោកក៏បានសង្កត់ធ្ងន់ថា បញ្ហាតៃវ៉ាន់គឺជាបញ្ហាដ៏រសើបដែលមិនអាចរំលោភបំពានបាន។ការពង្រីកកិច្ចព្រមព្រៀងលើវិស័យបច្ចេកវិទ្យាសំខាន់ៗ និងការជំរុញបរិយាកាសធុរកិច្ចឱ្យកាន់តែប្រសើរឡើងរវាងប្រទេសទាំងពីរ។

ជំនួបរវាងប្រធានាធិបតីទាំងពីរនៅសេតវិមាននាខែកញ្ញាខាងមុខ នឹងក្លាយជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដ៏សំខាន់មួយទៀត ដែលអាចកំណត់ពីជោគវាសនា និងឥទ្ធិពលរបស់មហាអំណាចទាំងពីរ ក្នុងការស្វែងរកស្ថេរភាពនយោបាយ និងសន្តិសុខពិភពលោក៕


Khcct banner

អត្ថបទទាក់ទង