681 ezgif.com resize
Swift cc time

ម៉ាកូ រូប៊ីអូ ប្រាប់ចិនថាការប្រើកម្លាំងយក«កោះតៃវ៉ាន់»នឹងក្លាយជាកំហុសដ៏មួយ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/
រដ្ឋមន្រ្តីការបរទេសសហរដ្ឋអាម៉េរិកលោក ម៉ាកូ រូប៊ីអូ 

អាម៉េរិក៖ រដ្ឋមន្រ្តីការបរទេសសហរដ្ឋអាម៉េរិកលោក ម៉ាកូ រូប៊ីអូ បានគូសបញ្ជាក់ប្រាប់ទីភ្នាក់ងារព័ត៌មាន NBC News ថាគោលនយោបាយសហរដ្ឋអាម៉េរិកចំពោះបញ្ហាលើកោះតៃវ៉ាន់គឺ «មិនផ្លាស់ប្តូរ» លោកបានព្រមានថាវានឹងជាកំហុសដ៏ធំមួយសម្រាប់ប្រទេសចិនក្នុងការប្រើកម្លាំងដើម្បីដណ្តើមយកកោះតៃវ៉ាន់។ ការអះអាងរបស់លោកនេះធ្វើឡើងក្នុងដំណើរទស្សនកិច្ចអមលោកប្រធានាធិបតីដូណាល់ត្រាំបំពេញទស្សនកិច្ចផ្លូវរដ្ឋរយៈពេល២ថ្ងៃ។

បើតាមរដ្ឋមន្រ្តីការបរទេសរូបនេះគោលនយោបាយរបស់អាម៉េរិកលើកោះតៃវ៉ាន់នៅតែដូចដើម និងមិនមានការផ្លាស់ប្តូរឡើយ ការបញ្ជាក់របស់លោកធ្វើឡើងបន្ទាប់ពីលោក ស៊ីជិនពី ប្រាប់ថាការខ្វែងគំនិតគ្នាលើតៃវ៉ាន់ អាចនាំឱ្យមានការប៉ះទង្គិចគ្នា ដោយលោកស៊ីបានសង្គត់ធ្ងន់ថាប្រទេសចិនតែងតែលើកឡើងពីបញ្ហាតៃវ៉ាន់នៅក្នុងការចរចាជានិច្ច។

លោក Rubio បានបញ្ជាក់ទៀតថាគោលនយោបាយរបស់សហរដ្ឋអាម៉េរិកលើបញ្ហាតៃវ៉ាន់មិនមានការផ្លាស់ប្តូរទេគិតត្រឹមថ្ងៃនេះ និងថ្ងៃមុខលោកថាការសម្រេចចិត្តណាមួយរបស់ចិនក្នុងការប្រើកម្លាំងយោធាដណ្តើមយកកោះតៃវ៉ាន់គឺជាកំហុសដ៏ធំមួយ៕

Khcct banner

អត្ថបទទាក់ទង