អាម៉េរិក៖ អ្នកកាសែត FOX NEWS ម្នាក់លោក Bret Baier (ប្រេត បៃយ័រ) ត្រូវបានប៉ូលីសចិនធ្វើការផាកពិន័យប្រមាណ ៤០ដុល្លារអាម៉េរិកបន្ទាប់ពីក្រុមការងាររបស់លោកបានចតឡានខុសច្បាប់ត្រឹមតែ ២ នាទីតែប៉ុណ្ណោះកំឡុងពេលដែលលោកកំពុងតែរាយការណ៍ព័ត៌មានពិសេសអំពីទិដ្ឋភាពនៅទីក្រុងប៉េកាំង។ លោក Bret Baier ដែលជាអ្នកទទួលបន្ទុកផ្នែកព័ត៌មាននយោបាយរួមទាំងសហការីរបស់លោកក៏កំពុងតែមានវត្តមានក្នុងប្រទេសចិនអមដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតីដូណាល់ត្រាំទៅកាន់ប្រទេសចិនរយៈពេល ២ ថ្ងៃ។
បើតាមលោក Bret Baier លោកថាអ្នកបើកបររបស់ក្រុមការងារ FOX NEWS បានចតខុសច្បាប់រយៈពេលពីរនាទី ហើយភ្លាមៗក្រុមការងាររបស់លោកបានទទួលសារនៅលើទូរស័ព្ទរបស់គាត់ថា គាត់ត្រូវបានផាកពិន័យប្រហែល ៤០ ដុល្លារអាម៉េរិក ពីព្រោះពួកគេបានឃើញឡានរបស់លោកចតខុសខ្បាប់តាមកាមេរ៉ាសុវត្ថិភាព។ លោក Bret Baier អះអាងទៀតថាកាមេរ៉ាទាំងនេះកំពុងឃ្លាំមើលរាល់នាទី និងមាននៅគ្រប់ទីកន្លែងទាំងអស់៕