681 ezgif.com resize
Swift cc time

សម្តេច ហ៊ុន សែន ស្នេីឲ្យពិនិត្យដកមន្រ្តី ក.ប.ប បាត់ដំបង ដែលកុហករឿងទុរេននាំចូល

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
ន្រ្តីក.ប.ប. ខេត្តបាត់ដំបង កាលពីថ្ងៃទី ២ឧសភា និង ព្រឹកថ្ងៃទី៣ឧសភា

ស្វាយរៀង៖ សម្តេច ហ៊ុន សែន ប្រមុខរដ្ឋស្តីទីកម្ពុជា នៅថ្ងៃទី ១៤ ឧសភានេះ បានស្នើឱ្យពិនិត្យដកមន្រ្តី ក.ប.ប បាត់ដំបង ដែលកុហករឿងទុរេននាំចូល។ការស្នើនេះ ធ្វើឡើងក្នុងពេលសម្តេច ជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា និងមន្ត្រីនៃមន្ទីរអង្គភាពនៃខេត្តស្វាយរៀង។

យោងតាមលោក ជា ធីរិទ្ធ អ្នកនាំពាក្យសម្តេច ហ៊ុន សែន បានថ្លែងថា សម្តេចបានស្នើឱ្យពិនិត្យដកមន្រ្តី ក.ប.ប បាត់ដំបងចេញ ដើម្បីជាសារព្រមានមន្រ្តីទាំងអស់ កុំឲ្យពូកែកុហកថ្នាក់លើ និង ប្រជាជន។បន្ថែមពីនេះ សម្តេច ហ៊ុន សែន ថែមទាំងបានបង្ហាញការហួសចិត្តចំពោះមន្ត្រី ក.ប.ប ខេត្តបាត់ដំបង ដែលហ៊ានប្រកាសថាទុរេននោះ ជាទុរេនខេត្តកំពង់ចាម។

បើតាមសម្តេច ហ៊ុន សែន បានហៅរឿងទុរេននាំចូលពីប្រទេសថៃ មិនឱ្យប្រជាពលរដ្ឋអស់ចិត្តទេ ហើយសូម្បីតែសម្តេចផ្ទាល់ក៏នៅតែមិនទាន់អស់ចិត្តដែរ។មិនទាន់ដោយសារករណីនេះ វាពាក់ព័ន្ធនឹងសុខភាពរបស់ប្រជាពលរដ្ឋដែលគួរចាត់វិធានការផ្លូវច្បាប់ ដើម្បីព្រមានមន្ត្រីខិលខូច ដែលមិនគួរកើតមាន។ 

គួរបញ្ជាក់ថា មន្រ្តីក.ប.ប. ខេត្តបាត់ដំបង កាលពីថ្ងៃទី ២ឧសភា និង ព្រឹកថ្ងៃទី៣ឧសភា បានចុះទៅទីតាំង អាជីវករលក់ទុរេន ចំនួន ៨ទីតាំង នៅផ្សារភូពុយ ក្រោយមានការលេចធ្លាយសារ បានលួចនាំចូលទុរេនពីថៃ ។ក្នុងលទ្ធផលស្រាវជ្រាវនោះ មន្រ្តីក.ប.ប. ខេត្តបាត់ដំបង ថា ទុរេន លក់នៅផ្សារភូពុយ គឺមានប្រភពមកពីបែកអន្លូង ស្ទឹងត្រង់ មេមត់ ខេត្តកំពង់ចាម ផ្សារ នាគមាស ផ្សារដើមគរថ្មី រាជធានីភ្នំពេញ។តែក្រោយមក ស្ត្រីអ្នកនាំចូលលក់បានសារភាពថា ជាទុរេន ដែលខ្លួនលួចនាំចូលពីប្រទេសថៃ តាមច្រកកាប៊ីន ក្នុងទម្ងន់ជា២ពាន់គីឡូ នាំចូលចំនួន៣ដង៕


Khcct banner

អត្ថបទទាក់ទង