681 ezgif.com resize
Swift cc time

អ៊ីរ៉ង់ថា អាម៉េរិកត្រូវតែទទួលយកផែនការសន្តិភាពរបស់ខ្លួន ឬប្រឈមមុខនឹងការបរាជ័យ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/
រូបបដាមាត់ លោក ដូណាល់ត្រាំ ត្រូវបានចងខ្ទប់តាំងនៅទីក្រុងតេអេរ៉ង់

តេអេរ៉ង់៖ ប្រធានក្រុមអ្នកចរចាអ៊ីរ៉ង់បានអះអាងកាលពីថ្ងៃអង្គារថា សហរដ្ឋអាម៉េរិកត្រូវតែទទួលយកផែនការសន្តិភាពចុងក្រោយរបស់ទីអ៊ីរ៉ង់ ឬនឹងប្រឈមមុខនឹងការបរាជ័យប្រសិនបើមិនទទួលយកផែនការសន្តិភាពទាំង ១៤ ចំណុចដែលអ៊ីរ៉ង់បានដាក់ទៅក្នុងការចរចាបញ្ចប់សង្រ្គាមជាមួយគ្នា។ លោក Mohammad Bagher Ghalibaf ប្រធានសភាអ៊ីរ៉ង់ និងជាប្រធានក្រុមអ្នកចរចា បានរៀបរាប់តាមបណ្តាញសង្គម X ថា គ្មានជម្រើសអ្វីក្រៅពីទទួលយកសិទ្ធិរបស់ប្រជាជនអ៊ីរ៉ង់ ដូចដែលបានចែងនៅក្នុងសំណើ ១៤ ចំណុចនោះទេ។ លោកថា វិធីសាស្រ្តផ្សេងទៀតនឹងមិនមានលទ្ធផលច្បាស់លាស់ទាល់តែសោះក្នុងការចរចាជាមួយគ្នា ហើយបើមិនទទួលយកអ្វីដែលអ៊ីរ៉ង់ដាក់ទៅនោះអាម៉េរិកនិងបរាជ័យ។

ក្រសួងការបរទេសអ៊ីរ៉ង់ ក៏ធ្លាប់បានអំពាវនាវឱ្យបញ្ចប់សង្គ្រាមទាំងអស់របស់អាម៉េរិក រួមទាំងសង្រ្គាមនៅលីបង់ បញ្ឈប់ការបិទផ្លូវកងទ័ពជើងទឹករបស់សហរដ្ឋអាម៉េរិកលើកំពង់ផែអ៊ីរ៉ង់ និងធានាការដោះលែងទ្រព្យសម្បត្តិរបស់អ៊ីរ៉ង់ដែលបង្កកនៅបរទេសក្រោមទណ្ឌកម្មរបស់សហរដ្ឋអាម៉េរិក។ អ៊ីរ៉ង់បានផ្ញើសំណើចុងក្រោយរបស់ខ្លួនជាការឆ្លើយតបទៅនឹងផែនការរបស់សហរដ្ឋអាម៉េរិកពីមុន ដែលព័ត៌មានលម្អិតនៅតែមានកម្រិតក្នុងការចេញផ្សាយជាសាធារណៈ។ របាយការណ៍ប្រព័ន្ធផ្សព្វផ្សាយបាននិយាយថា ផែនការរបស់អាម៉េរិកពាក់ព័ន្ធនឹងអនុស្សរណៈយោគយល់គ្នាមួយទំព័រដែលមានគោលបំណងបញ្ចប់ការប្រយុទ្ធ និងបង្កើតក្របខ័ណ្ឌសម្រាប់ការចរចាលើកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់។

 លោក Mohammad Bagher Ghalibaf ប្រធានសភាអ៊ីរ៉ង់

ជាការឆ្លើយតបទៅនឹងសំណើរបស់អ៊ីរ៉ង់លោក ដូណាល់ត្រាំ បានរិះគន់ការឆ្លើយតបរបស់ទីក្រុងតេអេរ៉ង់ថា "មិនអាចទទួលយកបានទាំងស្រុង" ដោយលោកប្រាប់វិញថា សហរដ្ឋអាម៉េរិកនឹងទទួលបាន "ជ័យជម្នះទាំងស្រុង" លើអ៊ីរ៉ង់ ហើយបទឈប់បាញ់ដែលបានបញ្ឈប់ការប្រយុទ្ធអស់រយៈពេលជាងមួយខែគឺស្ថិតនៅលើបន្ទាត់ក្រហមអាចនឹងផ្ទុះឡើងវិញ៕


Khcct banner

អត្ថបទទាក់ទង