681 ezgif.com resize
Swift cc time

«វេទិកាឧត្តមសិក្សាកម្ពុជា និងការសិក្សានៅបរទេស» នឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៣-២៤ ខែឧសភា នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា

យុវជន
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/
រូបភាពតំណាងពីក្រសួងអប់រំ 

ភ្នំពេញ៖ វេទិកាឧត្តមសិក្សា កម្ពុជា និងការសិក្សានៅបរទេស ឆ្នាំ២០២៦ នឹងត្រូវបានរៀបចំឡើងក្រោមប្រធានបទ “ការបណ្តុះជំនាញអាទិភាពសម្រាប់កម្ពុជា នាថ្ងៃអនាគត” នាថ្ងៃទី ២៣-២៤ ខែឧសភា ឆ្នាំ២០២៦ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។ វេទិកានេះនឹងផ្តល់ការណែនាំដល់សិស្សឱ្យបានស្វែងយល់ពីជំនាញសិក្សា អាហារូបករណ៍ និងការចាប់យកអាជីពនាពេលអនាគត។

យោងតាមគេហទំព័រក្រសួងអប់រំ វេទិកានេះត្រូវបានបង្កើតឡើង ក្នុងគោលបំណងលើកទឹកចិត្ត និងផ្តល់ការណែនាំដល់សិស្សដែលកំពុងសិក្សាថ្នាក់មធ្យមសិក្សាចំណេះទូទៅ និងទើបបានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឱ្យទទួលបានបទពិសោធ និងព័ត៌មានគ្រប់គ្រាន់ ដើម្បីធ្វើការសម្រេចចិត្តប្រកបដោយភាពជឿជាក់ទៅលើការបន្តការសិក្សាកម្រិតឧត្តមសិក្សា ជាពិសេស ការទទួលបានអាហារូបករណ៍ក្នុងប្រទេសនិង/ឬក្រៅប្រទេស ក្នុងការចាប់យកអាជីពការងារនាពេលអនាគត។

បើតាមប្រភពដដែល កម្មវិធីមានរួមបញ្ចូលនូវសកម្មភាពនានារួមមាន វេទិកាឧត្តមសិក្សា កិច្ចសន្ទនាជំនាញសិក្សា កិច្ចសន្ទនាការសិក្សានៅបរទេស កិច្ចសន្ទនាអំពីអាជីពការងារ ការតាំងពិព័រណ៍ពីសាកលវិទ្យាល័យ ស្នាដៃសិស្សនិស្សិត និងបង្ហាញពីភាពច្នៃប្រឌិត ព័ត៌មានអាហារូបករណ៍។ អ្នកចូលរួមនឹងទទួលបានព័ត៌មាន និងបទពិសោធន៍ជាក់ស្តែងពាក់ព័ន្ធនឹងការបន្តការសិក្សានៅកម្ពុជា និងក្រៅប្រទេស ឱកាសអាហារូបករណ៍អន្តរជាតិ ការអភិវឌ្ឍអាជីព សហគ្រិនភាព និងជំនាញចាំបាច់សម្រាប់អនាគត។

កម្មវិធីនេះ នឹងប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់ ឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងនឹងប្រមូលផ្តុំសិស្សានុសិស្ស មាតាបិតា អាណាព្យាបាល លោកគ្រូអ្នកគ្រូ តំណាងសាកលវិទ្យាល័យ ម្ចាស់អាហារូបករណ៍ ដៃគូអភិវឌ្ឍន៍ សហគ្រិន និងអ្នកជំនាញពីវិស័យផ្សេងៗ ដើម្បីបង្កើតជាវេទិកាដ៏មានសារៈសំខាន់សម្រាប់យុវជនកម្ពុជា ក្នុងការស្វែងយល់អំពីឱកាសបន្តការសិក្សា អាហារូបករណ៍ និងទិសដៅអាជីពការងារនាពេលអនាគត។

គួរបញ្ជាក់ថា វេទិកាឧត្តមសិក្សា កម្ពុជា និងការសិក្សានៅបរទេស ឆ្នាំ២០២៦ ត្រូវបានរៀបចំដោយ ក្រសួងអប់រំ យុវជន និងកីឡា សហការជាមួយសហគមន៍អ្នកស្ម័គ្រចិត្តខេមអេកស៍ (CAMEX) សហព័ន្ធនិស្សិតកម្ពុជានៅបរទេស (CamStudent) និងក្រុមហ៊ុនសាលាតិច(Sala.co)៕


Khcct banner

អត្ថបទទាក់ទង