681 ezgif.com resize
Swift cc time

អារ៉ាប៊ីសាអូឌីតបានបើកការវាយប្រហារដោយសម្ងាត់លើអ៊ីរ៉ង់

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/
ផ្សែងហុយចេញពីកន្លែងដែលកំពុងឆាបឆេះនៅជិតអាកាសយានដ្ឋានអន្តរជាតិឌូបៃក្នុងទីក្រុងឌូបៃកាលពីថ្ងៃទី ១៦ ខែមីនា ឆ្នាំ ២០២៦។ (រូបថតឯកសារ៖ AFP)

រីយ៉ាដ៖ អារ៉ាប៊ីសាអូឌីតបានបើកការវាយប្រហារជាច្រើនលើកច្រើនសារដោយសម្ងាត់លើអ៊ីរ៉ង់ដោយការវាយប្រហារជាច្រើនលើកមុនមិនត្រូវបានផ្សព្វផ្សាយ និងប្រកាសជាសាធារណៈឡើយ ការវាយប្រហាររបស់អារ៉ាប៊ីសាអូឌីតធ្វើឡើងដើម្បីសងសឹកចំពោះការវាយប្រហាររបស់អ៊ីរ៉ង់ដែលធ្លាប់វាយប្រហារនៅទូទាំងតំបន់មជ្ឈិមបូព៌ា និងរីករាលដាលដល់អារ៉ាប៊ីសាអូឌីត។ នេះបើយោងតាមមន្ត្រីលោកខាងលិចពីររូបដែលបានបញ្ជាក់អំពីការវាយប្រហារដោយសម្ងាត់នេះ។

យោងតាមរបាយការណ៍របស់ CNA ការវាយប្រហាររបស់អារ៉ាប៊ីសាអូឌីត ដែលមិនត្រូវបានរាយការណ៍ពីមុនមក គឺជាលើកទីមួយហើយដែលចក្រភពមួយនេះបានធ្វើសកម្មភាពយោធាដោយផ្ទាល់នៅលើដីអ៊ីរ៉ង់ ហើយបង្ហាញថាខ្លួនកំពុងតែមានភាពក្លាហានក្នុងការការពារខ្លួនប្រឆាំងនឹងគូប្រជែងក្នុងតំបន់ដ៏សំខាន់របស់ខ្លួន។ ការវាយប្រហារដែលធ្វើឡើងដោយកងទ័ពអាកាសអារ៉ាប៊ីសាអូឌីត ត្រូវបានគេវាយតម្លៃថាត្រូវបានអនុវត្តនៅចុងខែមីនា នេះបើយោងតាមមន្ត្រីលោកខាងលិចពីររូបបានអះអាង។

ព្រះអង្គម្ចាស់រាជទាយាទនៃប្រទេសអារ៉ាប៊ីសាអូឌីត មហាម៉េដ ប៊ីន សាល់ម៉ាន់ អាល់ សូដ

បើតាមមន្រ្តីអាម៉េរិកម្នាក់ក្នុងចំណោមពីរនាក់បានបញ្ជាក់ទៀតថា ការវាយប្រហារសងសឹកគ្នាដើម្បីសងសឹកត្រឡប់ទៅវិញនៅពេលដែលអារ៉ាប៊ីសាអូឌីតអារ៉ាប៊ី ត្រូវបានវាយប្រហារដោយអ៊ីរ៉ង់។ ឆ្លើយតបទៅនឹងសំណើសុំការអត្ថាធិប្បាយ មន្ត្រីជាន់ខ្ពស់ក្រសួងការបរទេសអារ៉ាប៊ីសាអូឌីតម្នាក់មិនបាននិយាយដោយផ្ទាល់ថាតើការវាយប្រហារត្រូវបានអនុវត្តឬអត់នោះទេ៕

Khcct banner

អត្ថបទទាក់ទង