ប្រ៊ុចសែល៖ សហភាពអឺរ៉ុបបានប្រកាសនៅរសៀលថ្ងៃទី ១២ ឧសភា នេះថាខ្លួនកំពុងធ្វើការលើបទប្បញ្ញត្តិមួយដើម្បីគ្រប់គ្រងលើការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គមដើម្បីការពារកុមារ និងយុវជនពីហានិភ័យផ្សេងៗដែលអាចកើតមានដោយសារតែការប្រើបាស់លើសដែនកំណត់ និងទទួលយកមាតិកាដែលមិនល្អ។ នេះបើយោងតាមការបញ្ជាក់របស់លោកស្រី Ursula von der Leyen ប្រធានគណៈកម្មការអឺរ៉ុបបានមានប្រសាសន៍នៅថ្ងៃអង្គារនេះ។
ថ្លែងនៅក្នុងសុន្ទរកថាមួយនៅទីក្រុង Copenhagen នៃប្រទេសដាណឺម៉ាកលោកស្រីថា ការខូចខាតជាច្រើនដែលបង្កឡើងចំពោះកុមារ និងយុវជនដោយការប៉ះពាល់នឹងប្រព័ន្ធផ្សព្វផ្សាយសង្គមមិនមែនជារឿងចៃដន្យទេ ប៉ុន្តែជាលទ្ធផលនៃមាតិកាផ្សេងៗដែលជះផលអវិជ្ជមានដ៏កុមារទាំងនោះ។ លោកស្រី បន្ថែមថា សហភាពអឺរ៉ុបកំពុងកំណត់គោលដៅជាពិសេសលើ TikTok, X និង Meta Platforms Instagram និង Facebook ជាដើមកំណត់ការប្រើប្រាស់លើកុមារ៕