681 ezgif.com resize
Swift cc time

យុវជនខ្មែរសិក្សាជំនាញច្បាប់៣រូប ជាប់ជាក្រុមឆ្នើមក្នុងចំណោម៥០ក្រុម នៃកម្មវិធីសវនាការប្រតិដ្ឋសិទ្ធិមនុស្សពិភពលោក

យុវជន
/
អ្នកយកព័ត៌មាន:
សែម សុវណ្ណរត្ន
/
រូបផ្នែកខាងលើ៖គ្រូបង្វឹក
រូបផ្នែកកណ្តាល៖ ជំនួយការគ្រូបង្វឹក
រូបផ្នែកខាងក្រោម៖ ក្រុមយុវជនជាប់នៅក្នុងចំណោម៥០ក្រុម

ភ្នំពេញ៖ យុវជនសិក្សាជំនាញនិតិសាស្ត្រ ៣រូបនៃសាកលវិទ្យាភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច បានជាប់ជាក្រុមមួយក្នុងចំណោមក្រុមឆ្នើមទាំង៥០ នៅក្នុងពិភពលោក នៃការប្រកួតប្រជែងសវនាការប្រតិដ្ឋសិទ្ធមនុស្សពិភពលោក Nelson Mandela លើកទី១៨។ យុវជន ទាំងបីរូមនេះនឹងចូលរួមវគ្គជម្រុះបឋមជាមួយបេក្ខជនមកពីបណ្តាប្រទេសអន្តរជាតិបន្តទៀតដែលប្រព្រឹត្តទៅតាមប្រព័ន្ធអនឡាញចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦។

យោងតាមគេហទំព័រផ្លូវការនៃកម្មវិធីបរិញ្ញាបត្រនីតិសាស្ត្រសិក្សាជាភាសាអង់គ្លេស (ELBBL) និស្សិតទាំងបីរូបរួមមាន លោក ជិន សុវណ្ណារដ្ឋ លោក លីម ថានុត និងលោក លី កុកឃៀង ដែលពួកគេត្រូវបានបង្ហាត់បង្ហាញដោយគ្រូបង្វឹក ហេង សុវណ្ណតារា និងជំនួយការគ្រូបង្វឹកចំនួន៣រូបដែលរួមមាន កញ្ញា ប៉ែន ករុណា កញ្ញា កើត សុគន្ធពនិតា និងលោក ហេង ច័ន្ទដារិទ្ធ។

បើតាមប្រភពដដែល ការជ្រើសរើសជាក្រុមឆ្នើមមួយនៅក្នុងចំណោម ៥០ក្រុមទូទាំងពិភពលោកនេះ គឺផ្អែកលើការវាយតម្លៃយ៉ាងហ្មត់ចត់របស់គណៈកម្មការលើសារណាការពារ ដែលបង្ហាញពីការខិតខំសិក្សាស្រាវជ្រាវ វិភាគ និងជំនាញតាក់តែងរបស់ក្រុមនិស្សិត។

គួរបញ្ជាក់ផងដែរថា កម្មវិធីប្រកួតប្រជែងសវនាការប្រតិដ្ឋសិទ្ធមនុស្សពិភពលោក Nelson Mandela គឺជាកម្មវិធីមួយដែលបើកឱកាសសម្រាប់និស្សិតបរិញ្ញាបត្រ និងអនុបណ្ឌិតមកពីទូទាំងពិភពលោកជជែកវែកញែកករណីសិទ្ធិមនុស្ស៕

Khcct banner

អត្ថបទទាក់ទង