681 ezgif.com resize
Swift cc time

នាយកដ្ឋានអភិវឌ្ឍកម្មវិធីយុវជន រៀបចំសិក្ខាសាលា «អក្ខរកម្មឌីជីថល» ដើម្បីលើកកម្ពស់បំណិនឌីជីថលដល់យុវជន

យុវជន
/
អ្នកយកព័ត៌មាន:
សែម សុវណ្ណរត្ន
/

ភ្នំពេញ៖ នាយកដ្ឋានអភិវឌ្ឍកម្មវិធីយុវជន នៃអគ្គនាយកដ្ឋានយុវជន ក្រសួងអប់រំ កាលពីថ្ងៃទី០៧ ដល់ថ្ងៃទី០៩ឧសភា កន្លងទៅ បានរៀបចំសិក្ខាសិលា ស្តីពី «អក្ខរកម្មឌីជីថល» ដល់សិស្សានុសិស្សចំនួន ២៦៣នាក់ ស្រី ១៣៤នាក់ មកពីវិទ្យាល័យ ហ៊ុន សែន ក្រុងទេពនិម្មិត និងវិទ្យាល័យ ហ៊ុន សែន សាលាក្រៅ ខេត្តប៉ៃលិន។ សិក្ខាសាលានេះ ធ្វើឡើងក្នុងគោលបំណងលើកកម្ពស់ចំណេះដឹងនិងបំណិនឌីជីថលដល់យុវជន ដើម្បីអាចប្រើប្រាស់បច្ចេកវិទ្យានេះ ប្រកបដោយសុវត្ថិភាព ប្រសិទ្ធភាព និងទំនួលខុសត្រូវ។

យោងតាមគេហទំព័រផ្លូវការរបស់ក្រសួងអប់រំ សិក្ខាសាលានេះបំប៉នសមត្ថភាពយុវជនលើបំណិនឌីជីថលតាមរយៈការបណ្តុះបណ្តាលលើប្រធានបទដូចជា ៖

* ការអភិវឌ្ឍបំណិនការងារជាក្រុម និងវិធីសាស្ត្របង្រៀនមូលដ្ឋាន

* សញ្ញាណទូទៅនៃការទំនាក់ទំនងតាមប្រព័ន្ធអនឡាញ

* សុវត្ថិភាពក្នុងការប្រើប្រាស់ប្រព័ន្ធឌីជីថល និងប្រព័ន្ធអ៊ីនធឺណិត

* ស្វែងយល់ពីព័ត៌មានក្លែងក្លាយ និងព័ត៌មានដែលបង្កើតដោយបញ្ញាសិប្បនិម្មិត

* វិធីសាស្ត្រការពារព័ត៌មានបុគ្គលនៅលើប្រព័ន្ធអនឡាញ ការប្រើប្រាស់បណ្តាញសង្គមប្រកបដោយមានសីលធម៌ និងការទទួលខុសត្រូវ

* ការប្រើប្រាស់កម្មវិធីឌីជីថលសម្រាប់ការអប់រំ

* បច្ចេកទេសថតរូប ថតវីដេអូ បង្កើតសាច់រឿងខ្លី និងបង្កើតវីដេអូអប់រំខ្លីៗ ។

បើតាមប្រភពដដែល ក្រោយពីបញ្ចបើការសិក្សាទាំងពីថ្ងៃ តាមរយៈលទ្ធផលនៃការវិភាគទិន្នន័យតេស្តសមត្ថភាពទាក់ទងនឹងសមត្ថភាពឌីជីថលមានភាពប្រសើរជាងមុនដោយ កើនឡើងពី ៥២.២% ដល់៧០.៤%។ ជាមួយគ្នានេះ តម្លៃមេដ្យាននៃពិន្ទុបានកើនឡើងពី៩ ដល់១៤ ក្នុងចំណោមពិន្ទុសរុប១៩។ ទិន្នន័យនេះ បញ្ជាក់ថាយុវជនភាគច្រើនដែលបានចូលរួមពិតជាទទួលបានចំណេះដឹងឌីជីថលយ៉ាងពិតប្រាកដ។

គួរបញ្ជាក់ផងដែរថា លើសពីការសិក្សាពីប្រព័ន្ធឌីជីថល សិក្ខាសាលាមួយនេះក៏ជម្រុញឱ្យយុវជនយល់ដឹងអំពីវិធីសាស្ត្របង្រៀន និងការធ្វើការជាក្រុមមប្រកបដោយប្រសិទ្ធភាព សម្រាប់ចូលរួមអនុវត្តសកម្មភាពបន្តទៀត៕


Khcct banner

អត្ថបទទាក់ទង