681 ezgif.com resize
Swift cc time

កូរ៉េខាងត្បូង ដាក់កម្មករថៃមកពីខេត្តចំនួន ៤ ចូលក្នុង«បញ្ជីខ្មៅ» ក្រោយបំពានMOUការងារ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អ៊ុំ សុរចនា
/

បាងកក៖ នាយកដ្ឋានការងារ ប្រទេសថៃ នៅថ្ងៃទី១២ ខែឧសភានេះ បានចេញសេចក្តីប្រកាសបញ្ជាក់ថា រដ្ឋាភិបាលកូរ៉េខាងត្បូងបានសម្រេចដាក់បញ្ចូលកម្មករមកពីខេត្តចំនួន ៤ ក្នុងតំបន់ឦសាននៃប្រទេសថៃ ទៅក្នុង «បញ្ជីខ្មៅ» (Blacklist)។ ទន្ទឹមនឹងនេះ កូរ៉េខាងត្បូងក៏បានផ្អាកការនាំចូលពលកររដូវកាលក្រោមទិដ្ឋាការប្រភេទ E-8 រយៈពេលពេញមួយឆ្នាំ បន្ទាប់ពីរកឃើញថាមានកម្មករថៃជាច្រើនបានលួចរត់ចេញពីនិយោជកខុសច្បាប់។

យោងតាមរបាយការណ៍ពីមជ្ឈមណ្ឌលប្រឆាំងព័ត៌មានក្លែងក្លាយថៃ (Anti-Fake News Center Thailand) ខេត្តទាំង ៤ រងផលប៉ះពាល់ខ្លាំងជាងគេរួមមាន៖ ខេត្តឧត្តរធានី (Udon Thani), ខេត្តខនកែន (Khon Kaen), ខេត្តឆៃយ៉ាភូមិ (Chaiyaphum) និង ខេត្តមហាសារ៉ាខាម (Maha Sarakham)។

វិធានការផ្អាកនេះ នឹងត្រូវអនុវត្តពេញមួយឆ្នាំ ២០២៦ ខណៈអាជ្ញាធរកូរ៉េខាងត្បូងរកឃើញថា ពលករថៃក្នុងកម្មវិធីអនុស្សរណៈនៃការយោគយល់គ្នា (MOU) លើការងារកសិកម្ម និងនេសាទ បានបំពានកិច្ចសន្យាដោយការលួចរត់ចេញពីកន្លែងការងារដែលបានកំណត់។ មន្ត្រីជំនាញបានសង្កត់ធ្ងន់ថា ទង្វើខុសច្បាប់របស់ពលករមួយក្រុមតូចនេះ បានជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់ «កូតា» (Quota) បញ្ជូនពលករសរុបរបស់ប្រទេសថៃសម្រាប់ឆ្នាំ ២០២៦ ខាងមុខ។

ករណីអាជ្ញាធរកូរ៉េដាក់បញ្ចូលខេត្តចំនួន ៤ ក្នុងបញ្ជីខ្មៅនេះ គឺជាវិធានការដាច់ខាត ដើម្បីកាត់បន្ថយចំនួនពលករថៃលួចរត់ និង ដើម្បីពង្រឹងសណ្តាប់ធ្នាប់នៃកិច្ចព្រមព្រៀងការងាររវាងប្រទេសទាំងពីរឡើងវិញ។ បញ្ហានេះ បានក្លាយជាមេរៀនដ៏សំខាន់សម្រាប់ពលករថៃផ្សេងទៀត ឱ្យយល់ដឹងពីតម្លៃនៃកិច្ចសន្យាការងារ និងផលប៉ះពាល់ដល់កិត្តិយសជាតិថៃ។

Khcct banner

អត្ថបទទាក់ទង