681 ezgif.com resize
Swift cc time

អាម៉េរិកដាក់ទណ្ឌកម្មលើក្រុមហ៊ុនដែលជញ្ជូនប្រេងរបស់អ៊ីរ៉ង់ទៅកាន់ប្រទេសចិន

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/
លោក Scott Bessent រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុសហរដ្ឋអាម៉េរិក

វ៉ាស៊ីនតោន៖ រដ្ឋាភិបាលសហរដ្ឋអាម៉េរិកកាលពីល្ងាចថ្ងៃចន្ទ បានប្រកាសដាក់ទណ្ឌកម្មប្រឆាំងនឹងមនុស្សបីនាក់ និងក្រុមហ៊ុនចំនួនប្រាំបួន រួមទាំងក្រុមហ៊ុនចំនួនបួនដែលមានមូលដ្ឋាននៅហុងកុង និងក្រុមហ៊ុនចំនួនបួននៅអារ៉ាប់រួម ចំពោះការជួយដល់ការដឹកជញ្ជូនប្រេងរបស់អ៊ីរ៉ង់ទៅកាន់ប្រទេសចិន។វិធានការរបស់ក្រសួងរតនាគារនេះធ្វើឡើងបន្ទាប់ពីទណ្ឌកម្មដែលបានប្រកាសនៅថ្ងៃសុក្រលើបុគ្គល និងក្រុមហ៊ុនដែលជួយដល់ការទិញអាវុធ និងគ្រឿងបន្លាស់របស់អ៊ីរ៉ង់ដែលប្រើសម្រាប់ផលិតយន្តហោះគ្មានមនុស្សបើក និងមីស៊ីលផ្លោង។

បើតាមលោក Scott Bessent រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុសហរដ្ឋអាម៉េរិកបានបញ្ជាក់ថា រដ្ឋបាលលោក ត្រាំ នឹងបន្តបង្កើនសម្ពាធលើទីអ៊ីរ៉ង់ ដើម្បីដកហូតរដ្ឋាភិបាល និងយោធាអ៊ីរ៉ង់ពីមូលនិធិសម្រាប់អាវុធ កម្មវិធីនុយក្លេអ៊ែររបស់ខ្លួន ឬការគាំទ្រដល់ភ្នាក់ងារនៅក្នុងតំបន់។ លោក Bessent បាននិយាយថា ក្រសួងហិរញ្ញវត្ថុនឹងបន្តកាត់ផ្តាច់របបអ៊ីរ៉ង់ចេញពីបណ្តាញហិរញ្ញវត្ថុដែលខ្លួនប្រើប្រាស់ដើម្បីអនុវត្តសកម្មភាពភេរវកម្ម និងធ្វើឱ្យសេដ្ឋកិច្ចពិភពលោកមិនមានស្ថិរភាព៕

Khcct banner

អត្ថបទទាក់ទង