ភ្នំពេញ៖ យុវជនកម្ពុជាបីរូប នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦ បានតំណាងកម្ពុជាក្នុងកម្មវិធី Global Youth AI Innovation Camp 2026 នៅប្រទេសចិន។ កម្មវិធីនេះមានការចូលរួមពីក្រុមយុវជនសរុបចំនួន ២៧ក្រុម មកពី ៧ប្រទេសផ្សេងៗគ្នា។
យោងតាមគេហទំព័រ អគ្គនាយកដ្ឋានយុវជន បានឱ្យដឹងថា គ្រូ ប្រតិភូយុវជនកម្ពុជាចំនួន ៣រូប ត្រូវបានដឹកនាំដោយគ្រូដឹកនាំមួយរូប បានចូលរួមពិធីបើកកម្មវិធី Global Youth AI Innovation Camp 2026 ក្រោមប្រធានបទ "AI Empowering Education Innovation" ក្រោមអធិបតីភាពលោក WANG Luxin អគ្គលេខាធិការរងនៃសមាគមចិនសម្រាប់ការផ្លាស់ប្តូរអប់រំអន្តរជាតិ (CEAIE) នៅសាកលវិទ្យាល័យ Zhejiang Polytechnic University of Mechanical and Electrical Engineering ទីក្រុង Hangzhou ប្រទេសចិន។
បើតាមប្រភពដដែល កម្មវិធីបានរៀបចំនូវបទបង្ហាញពីវាគ្មិនជំនាញលើប្រធានបទសំខាន់ៗ រួមមាន៖
"AI Technology Development and Educational Applications" បង្ហាញដោយលោកសាស្ត្រាចារ្យ QIU Feiyue និងប្រធានបទ "Today, how do we learn artificial intelligence" បង្ហាញដោយលោកគ្រូបង្គោល XIE Zuoru។
ក្រៅពីនេះ យុវជនបានចូលរួមក្នុងវគ្គអនុវត្តផ្ទាល់ (Student Project Creation) ដើម្បីបង្កើតជាកម្មវិធីគម្រូ (Functional Prototype) ដូចជាហ្គេម (Game) ឬប្រព័ន្ធភ្នាក់ងារឆ្លាតវៃ (Agent System) ដោយប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (Agentic AI)៕