681 ezgif.com resize
Swift cc time

រដ្ឋាភិបាលតួកគីយ៉េ ផ្តល់វគ្គបណ្តុះបណ្តាលភាសាតួកគីយ៉េ រយៈពេល ៨ខែ ដល់មន្ត្រីរាជការ និងបញ្ញវន្តកម្ពុជា

យុវជន
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/

ភ្នំពេញ៖ រដ្ឋាភិបាល នៃសាធារណរដ្ឋតួកគីយ៉េ នឹងរៀបចំ កម្មវិធីបណ្តុះបណ្តាលភាសាតួកគីយ៉េ និងការសិក្សាពីវប្បធម៌តួកគីយ៉េ ដល់មន្ត្រីរាជការ និងបញ្ញាវន្តកម្ពុជា ដែលមានការបណ្តុះបណ្តាលរយៈពេល ៨ខែ នៅសាធារណរដ្ឋតួកគីយ៉េ សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧ ។ វគ្គបណ្តុះបណ្តាលនេះ នឹងផ្តល់ជូននូវការរ៉ាប់រង ថ្លៃសិក្សា ទីកន្លែងស្នាក់នៅ ការធ្វើដំណើរទៅមកកម្ពុជា-សាធារណរដ្ឋតួកគីយ៉េ និងអត្ថប្រយោជន៍ផ្សេងៗ។

យោងតាមគេហទំព័រក្រសួងអប់រំ បេក្ខជន បេក្ខនារី ដែលមានចំណាប់អារម្មណ៍ចំពោះកម្មវិធីបណ្តុះបណ្តាលខាងលើ សូមស្វែងរកព័ត៌មាន លម្អិត និងលក្ខខណ្ឌផ្សេងៗ នៃការជ្រើសរើស នៅក្នុងគេហទំព័រ https://katip.vtb.gov.tr/ និងត្រូវដាក់ពាក្យសុំ ចូលរួមកម្មវិធីបណ្តុះបណ្តាលតាមអនឡាញ តាមរយៈគេហទំព័រ https://tbbs.turkiveburslari.gov.tr/

បើតាមប្រភពដដែល បន្ទាប់ពីបំពេញពាក្យសុំរួច បេក្ខជនត្រូវព្រីនឯកសារ (Print) ដោយភ្ជាប់ឯកសារពាក់ព័ន្ធផ្សេងៗ បញ្ជូនមកនាយកដ្ឋានសហប្រតិបត្តិការ អន្តរជាតិ និងកិច្ចការអាស៊ាន នៃក្រសួងអប់រំ យុវជន និងកីឡា ឱ្យបានត្រឹមថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង ១៦:០០នាទី ដើម្បីក្រសួងរៀបចំបញ្ជីឈ្មោះ និងបញ្ជូនទៅក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ចាត់ចែងបន្ត។ សម្រាប់ព័ត៌មានផ្សេងៗ សូមទាក់ទងតាមលេខទូរស័ព្ទ ០១២ ៨២៥ ៧៨១។

គួរបញ្ជាក់ថា នាយកដ្ឋានសហប្រតិបត្តិការ អន្តរជាតិ និងកិច្ចការអាស៊ាន នៃក្រសួងអប់រំ យុវជន និងកីឡា មានអាស័យដ្ឋាន នៅអគារលេខ២៣ ផ្លូវ៣៦០ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ៕


Khcct banner

អត្ថបទទាក់ទង