681 ezgif.com resize
Swift cc time

ក្រុមហ៊ុន Smart Axiata ឈ្នះពានរង្វាន់ទំនួលខុសត្រូវសង្គមរបស់ AmCham ចំនួនបួន សម្រាប់ការផ្ដួចផ្ដើមលើកិច្ចគាំពារកុមារ និងការអភិវឌ្ឍសមត្ថភាពយុវជនជំនាន់ក្រោយ

សង្គម
/
អ្នកយកព័ត៌មាន:
អត្ថបទពាណិជ្ជកម្ម
/

ភ្នំពេញ៖ ក្រុមហ៊ុន Smart Axiata ទទួលបានពានរង្វាន់ចំនួនបួន នៅក្នុងកម្មវិធី AmCham Cambodia’s 7th Annual CSR Charity Night ដែលបង្ហាញពីភាពយកចិត្តទុកដាក់ក្នុងនាមជាក្រុមហ៊ុនប្រកបដោយទំនួលខុសត្រូវ និងជាដៃគូដែលប្តេជ្ញាចូលរួមកសាងសង្គមឌីជីថលដែលប្រកបដោយបរិយាបន្ន សុវត្ថិភាព និងភាពធន់ ជាពិសេសសម្រាប់យុវជនកម្ពុជា។

ក្រុមហ៊ុនទទួលបានការសសើរ និងពានរង្វាន់ចំនួនបួនគឺ៖

• ពានរង្វាន់ភាពជាអ្នកដឹកនាំលើផ្នែកនវានុវត្តន៍ ភាពជាអ្នកដឹកនាំ និងភាពជាដៃគូ (Leader in Best Practice in Innovation, Leadership & Partnership) សម្រាប់ កិច្ចគាំពារកុមារលើប្រព័ន្ធឌីជីថល

• ពានរង្វាន់ផ្នែកបរិស្ថាន និងចីរភាព (Environment & Sustainability) សម្រាប់ ការប្តេជ្ញាលើសកម្មភាពអាកាសធាតុ

• ពានរង្វាន់ផ្នែកការអប់រំ និងការពង្រឹងសមត្ថភាព (Education & Empowerment) សម្រាប់ការបណ្ដុះភាពជាសហគ្រិន និងជំនាញឌីជីថល

• ផលវិជ្ជមានសម្រាប់សហគមន៍ និងសង្គម (Community & Social Impact) សម្រាប់ការគាំទ្រ និងសម្រួលបន្ទុកសហគមន៍

ការសសើរលើគំនិតផ្តួចផ្តើម កិច្ចគាំពារកុមារលើប្រព័ន្ធឌីជីថល ជាការទទួលស្គាល់យ៉ាងសំខាន់សម្រាប់ Smart ខណៈដែលក្រុមហ៊ុនបានដាក់បញ្ចូលកិច្ចការពារកុមារទៅក្នុងប្រតិបត្តិការបណ្តាញសេវា ចូលរួមផ្សព្វផ្សាយសារអប់រំលើវេទិកាឌីជីថល និងដាក់បញ្ចូលនូវគោលការណ៍ការពារកុមារទៅក្នុងក្រមប្រតិបត្តិរបស់បុគ្គលិក។ តាមរយៈការប្រើប្រាស់វិធានការការពារប្រកបដោយភាពច្នៃប្រឌិត ការដាក់បណ្ដាញរាយការណ៍នៅក្នុងគេហទំព័ររបស់ខ្លួន និងការលើកកម្ពស់ការយល់ដឹងផ្នែកឌីជីថលរបស់យុវជន ក្រុមហ៊ុន Smart បានចូលរួមយ៉ាងសកម្មក្នុងការការពារកុមារតាមប្រព័ន្ធអ៊ីនធឺណិត។

អ្វីដែលសំខាន់បំផុតសម្រាប់គំនិតផ្ដួចផ្ដើមនេះគឺ ភាពជាដៃគូជាមួយស្ថាប័នពាក់ព័ន្ធដែលរួមមានក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (MPTC) អង្គការ APLE Cambodia និងអង្គការ Internet Watch Foundation (IWF) ដើម្បីធានាថាសកម្មភាពទាំងអស់គឺឆ្លើយតបទៅនឹងតម្រូវការជាក់ស្ដែង។ កិច្ចសហការ និងភាពជាអ្នកដឹកនាំនេះ មិនត្រឹមតែមានការទទួលស្គាល់ពីពានរង្វាន់ AmCham ប៉ុណ្ណោះទេ ប៉ុន្តែក៏ទទួលបាននូវពានរង្វាន់ ASEAN Outstanding Social Welfare and Development Award (AOSWADA) កាលពីឆ្នាំ 2025 ផងដែរ។ នេះបញ្ជាក់ពីតួនាទីរបស់ក្រុមហ៊ុនក្នុងនាមជាអ្នកអនុវត្តទំនួលខុសត្រូវឌីជីថល និងការការពារសហគមន៍យ៉ាងពិតប្រាកដ។

លោក Ritesh Kumar Singh នាយកប្រតិបត្តិក្រុមហ៊ុន Smart Axiata បានមានប្រសាសន៍ថា៖ «ការទទួលស្គាល់ពី AmCham នេះគឺពិតជាមានអត្ថន័យណាស់សម្រាប់យើង ព្រោះវាបានឆ្លុះបញ្ចាំងពីបេសកកម្មរបស់យើង៖ ដើម្បីតភ្ជាប់ទំនាក់ទំនង និងធ្វើឱ្យជីវិតកាន់តែប្រសើរឡើង។ ក្នុងនាមជាដៃគូឌីជីថលរបស់កម្ពុជា យើងប្រកាន់ខ្ជាប់នូវទំនួលខុសត្រូវរបស់យើងយ៉ាងម៉ត់ចត់ ដើម្បីធានាថាប្រព័ន្ធឌីជីថលពិតជាជួយគាំទ្រដល់ការរីកចម្រើនសេដ្ឋកិច្ច និងការអភិវឌ្ឍប្រកបដោយចីរភាពសម្រាប់កម្ពុជា»។

ក្រៅពីកិច្ចគាំពារកុមារ ក្រុមហ៊ុន Smart Axiata ក៏ទទួលបានពានរង្វាន់សម្រាប់ការរួមចំណែកដល់សកម្មភាពចីរភាពបរិស្ថាន សហគ្រិនភាព និងការសម្រួលបន្ទុករបស់សហគមន៍ក្នុងគ្រាលំបាកផងដែរ។ ដែលនេះជាការឆ្លុះបញ្ចាំងពីយុទ្ធសាស្ត្រចីរភាពដែលប្រកបដោយភាពច្នៃប្រឌិត និងទំនួលខុសត្រូវសម្រាប់សង្គម និងបរិស្ថាន។ ពានរង្វាន់ទាំងបួននេះ បញ្ជាក់អំពីលើគោលដៅរបស់ក្រុមហ៊ុន Smart Axiata ក្នុងការកសាងសហគមន៍ដែលប្រកបដោយបរិយាបន្ន និងភាពធន់។

អំពី Smart

ក្រុមហ៊ុន Smart Axiata ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Axiata Group Berhad (ប្រទេសម៉ាឡេស៊ី) ផ្តល់ជូននូវសេវាទំនាក់ទំនង 5G និងដំណោះស្រាយបច្ចេកវិទ្យាព័ត៌មាន និងសារគមនាគមន៍ (ICT) ចម្រុះនៅទូទាំងប្រទេសកម្ពុជា ដោយបម្រើអតិថិជនជិត ៨ លាននាក់។ ក្នុងនាមជាម៉ាកយីហោបច្ចេកវិទ្យាទូរសព្ទ និងឌីជីថលដ៏ទូលំទូលាយ ក្រុមហ៊ុន Smart កំពុងផ្លាស់ប្តូរទិដ្ឋភាពឌីជីថលរបស់កម្ពុជា តាមរយៈការជួយបង្កើនផលិតភាព ការលើកកម្ពស់របៀបរស់នៅបែបឌីជីថល និងការគាំទ្រកំណើនសេដ្ឋកិច្ចប្រកបដោយបរិយាបន្ន ដោយបានបញ្ជៀបចីរភាពទៅក្នុងការអនុវត្តការងារ តាមរយៈការពង្រីកបណ្តាញប្រកបដោយការទទួលខុសត្រូវ បរិយាបន្នឌីជីថល និងនវានុវត្តន៍។

ក្រោមការគាំទ្រពីក្រុមហ៊ុន Axiata Group Berhad ដែលជាក្រុមហ៊ុនទូរគមនាគមន៍ឈានមុខគេមួយនៅអាស៊ីអាគ្នេយ៍ ក្រុមហ៊ុន Smart គឺជាសហគ្រាសម៉ាឡេស៊ីដ៏សំខាន់មួយដែលទទួលបានវិនិយោគទន់មួយភាគធំពី មូលនិធិទ្រព្យសម្បត្តិអធិបតេយ្យភាពរបស់រដ្ឋាភិបាលម៉ាឡេស៊ី។ ការជ្រោមជ្រែងនេះ ជួយជម្រុញឲ្យក្រុមហ៊ុន Smart ប្រកាន់ខ្ជាប់នូវស្តង់ដារពិភពលោក អភិបាលកិច្ចល្អ និងការរីកចម្រើនប្រកបដោយការទទួលខុសត្រូវ ដែលរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងឌីជីថលរបស់កម្ពុជា។   

Khcct banner

អត្ថបទទាក់ទង