681 ezgif.com resize
Swift cc time

WELL Academy រៀបចំកម្មវីធីអំពីការថែទាំសុខុមាលភាពផ្ទាល់ខ្លួនសម្រាប់យុវជន ២០នាក់

យុវជន
/
អ្នកយកព័ត៌មាន:
សែម សុវណ្ណរត្ន
/
រូបភាព៖ WELL Academy

ភ្នំពេញ៖ WELL Academy រៀបចំកម្មវិធីភាពជាអ្នកដឹកនាំ ដើម្បីសុខុមាលភាពសង្គមជំនាន់ទី៣ សម្រាប់យុវជន២០នាក់ ដើម្បីឱ្យពួកគេអាចស្វែងរកខ្លួនឯង និងមើលថែសុខុមាលភាពផ្ទាល់ខ្លួន និងមនុស្សជាទីស្រលាញ់ឱ្យបានល្អប្រសើរ។ កម្មវិធីនេះ នឹងបិទទទួលពាក្យនៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៦។

យោងតាមគេហទំព័រផ្លូវការរបស់ Well Academy វគ្គបណ្តុះបណ្តាលនេះជាឱកាសពិសេសសម្រាប់យុវជនដែលកំពុងស្វែងរកខ្លួនឯង ចង់ស្វែងយល់អំពីការថែទាំសុខុមាលភាពខ្លួនឯង និងមនុស្សជាទីស្រលាញ់ មានគោលបំណងចង់ពង្រឹងជំនាញឌីជីថល គ្រប់គ្រងហិរញ្ញវត្ថុ គ្រប់គ្រងគម្រោង និងយុវជនដែលកំពុងត្រៀមខ្លួនប្រឡូនក្នុងវិស័យការងារ។ លើសពីនេះ កម្មវិធីក៏មានឧបត្ថម្ភថវិកាសម្រាប់ការសន្សំ និងការបង្កើតក្លឹបសម្រាប់សិក្ខាកាមដែលបានចូលរួមផងដែរ។

រូបភាព៖ WELL Academy

បើតាមប្រភពដដែល វគ្គសិក្សានេះនឹងធ្វើជារៀងរាល់ថ្ងៃអាទិត្យចំនួន ៥ដងចាប់ពីម៉ោង៨:០០ព្រឹក ដល់ម៉ោង ៤:៣០រសៀល ហើយវគ្គសិក្សានីមួយមានដូចជា ការស្គាល់ខ្លួនឯង ការថែទាំសុខភាពផ្លូវចិត្ត ការកសាងទំនាក់ទំនងវិជ្ជមាន និងការប្រឹក្សាយោបល់ សហគ្រិនភាព និងការបង្កើតគម្រោងសុខមាលភាព និងចុងក្រោយគឺ ការគ្រប់គ្រងហិរញ្ញវត្ថុ ជំនាញឌីជីថល និងការត្រៀមខ្លួនក្នុងការស្វែងរកការងារ។

រូបភាព៖ WELL Academy


គួរបញ្ជាក់ថា បេក្ខជនអាចដាក់ពាក្យតាម តំណភ្ជាប់ ឱ្យបានត្រឹមថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦។ សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងទៅកាន់ទូរស័ព្ទលេខ ០៩៨ ៩១ ៨៤ ៧៤៕

Khcct banner

អត្ថបទទាក់ទង