សៀមរាប៖ ក្រុមការងារមកពីព្រឹទ្ធសភាសហរដ្ឋអាមេរិក បានទៅទស្សនៈកិច្ចនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ដើម្បីវាយតម្លៃលើជំនួយរបស់សហរដ្ឋអាមេរិកក្នុងការគាំទ្រដល់កម្ពុជា ក្នុងការសម្រេចបានគោលដៅ«លុបបំបាត់ជំងឺគ្រុនចាញ់ និងការទទួលបានវិញ្ញាបនប័ត្រគ្មានមេរោគគ្រុនចាញ់ត្រឹមឆ្នាំ 2030»។
យោងតាមគេហទំព័រនៃស្ថានទូតអាម៉េរិកប្រចាំនៅកម្ពុជា ក្រុមការងារមកពីព្រឹទ្ធសភាសហរដ្ឋអាមេរិក បានទៅទស្សនៈកិច្ចនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប កាលពីថ្ងៃទី ៦ ខែឧសភាកន្លងមកនេះ។ ទស្សនៈកិច្ចនេះ ជាផ្នែកមួយនៃដំណើរទស្សនកិច្ចប្រតិភូមកពីគណបក្សទាំងពីរ ដែលចាប់ផ្ដើមពីថ្ងៃទី ២ ដល់ ៩ ខែឧសភា ដើម្បីវាយតម្លៃលើជំនួយរបស់សហរដ្ឋអាមេរិកក្នុងការគាំទ្រដល់កម្ពុជា សម្រេចបានគោលដៅលុបបំបាត់ជំងឺគ្រុនចាញ់ និងការទទួលបានវិញ្ញាបនប័ត្រគ្មានមេរោគគ្រុនចាញ់ត្រឹមឆ្នាំ 2030។
ស្ថានទូតបានគូសបញ្ជាក់ថា ទស្សនៈកិច្ចនេះ បង្ហាញពីកិច្ចខិតខំប្រឹងប្រែងដើម្បីជំរុញអាទិភាពសុខាភិបាលសកលរបស់សហរដ្ឋអាមេរិក តាមរយៈការការពង្រឹងសមត្ថភាពមន្ទីរពិសោធន៍ក្នុងការរកឃើញមេរោគអោយបានលឿនបំផុត ធ្វើរោគវិនិច្ឆ័យ ការព្យាបាល និងការរាយការណ៍ ដើម្បីឆ្លើយតបរហ័សក្នុងការកាត់ផ្ដាច់ការឆ្លងមេរោគគ្រុនចាញ់ ក្នុងខេត្តសៀមរាប៕