681 ezgif.com resize
Swift cc time

អង្គការសិល្បៈអមតៈកម្ពុជា នឹងផ្តល់ជំនួយថវិកាដល់សិល្បករខ្មែរ ៣រូប ដើម្បីពង្រឹងសមត្ថភាពតាមរយៈវគ្គបណ្តុះបណ្តាលនៅបរទេស

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ុន សុខដារី
/

ភ្នំពេញ៖ អង្គការសិល្បៈអមតៈកម្ពុជា សហការជាមួយសមាជិកនៃបណ្តាញមជ្ឈមណ្ឌលសិល្បៈ និងសង្គមអាស៊ី ផ្តល់ "ជំនួយចល័តសម្រាប់សិល្បៈ និងសកម្មភាពសង្គម" ជាថវិកា១០០០ដុល្លារ ចំនួន៣កន្លែង សម្រាប់ដល់សិល្បករ និងអ្នកធ្វើការពាក់ព័ន្ធនឹងវប្បធម៌ ចូលរួមក្នុងវគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាព នៅតៃវ៉ាន់ និងតំបន់មេគង្គ (វៀតណាម ថៃ មីយ៉ាន់ម៉ា និងឡាវ)។

អង្គការសិល្បៈអមតៈកម្ពុជា នឹងផ្តល់ជំនួយថវិកា១០០០ដុល្លារ ចំនួន៣កន្លែង ដល់សិល្បករ និងអ្នកធ្វើការពាក់ព័ន្ធនឹងវប្បធម៌ តាមរយៈមូលនិធិចល័ត ដែលនឹងជួយដល់សិល្បករនិងប្រតិបត្តិករវប្បធម៌គ្រប់ទម្រង់ ដើម្បីអភិវឌ្ឍគំនិត បណ្ដាញ និងជំនាញ ដោយចូលរួមវគ្គបណ្តុះបណ្តាល សិក្ខាសាលា សន្និសីទ មហោស្រព បង្ហាញលទ្ធផលនៃការស្រាវជ្រាវ ចូលរួមគម្រោងនិវាសដ្ឋាន នៅតៃវ៉ាន់ និងតំបន់មេគង្គ (វៀតណាម ថៃ មីយ៉ាន់ម៉ា និងឡាវ) ជាកន្លែងដែលដៃគូនៃបណ្តាញមជ្ឈមណ្ឌលសិល្បៈ និងសង្គមអាស៊ីមានមូលដ្ឋាន ។ការផ្តល់ជូននេះ គឺសម្រាប់កម្មវិធីដែលប្រព្រឹត្តិទៅនៅសបា្តហ៍ទី៤ នៃខែឧសភា និងសប្តាហ៍ទី២ នៃខែកញ្ញា ឆ្នាំ២០២៦។

បើតាមគេហទំព័រ អង្គការសិល្បៈអមតៈកម្ពុជា គោលបំណងនេះកម្មវិធីអាហារូបករណ៍នេះ មានបួនធំៗ គឺ ១. ដើម្បីពង្រឹងបណ្តាញ៖ លើកកម្ពស់បណ្តាញឱ្យកាន់តែរឹងមាំក្នុងចំណោមសហគមន៍ និងមជ្ឈមណ្ឌលផ្សេងៗគ្នានៅក្នុងបណ្តាញសិល្បៈ និងសង្គមអាស៊ី។ ២. ការរៀនសូត្រទៅវិញទៅមក៖ សម្រួលដល់ការចែករំលែកចំណេះដឹង និងឱកាសរៀនសូត្រទៅវិញទៅមកសម្រាប់សិល្បករ និងអ្នកអនុវត្តវប្បធម៌នៅក្នុងតំបន់។ ៣. ការចែករំលែក ៖ លើកទឹកចិត្តដល់ការចែករំលែកក្នុងចំណោមមជ្ឈមណ្ឌល ដោយលើកកម្ពស់កិច្ចសហការ និងនវានុវត្តន៍។ ៤. ការជំរុញអាជីព៖ គាំទ្រដល់ការជំរុញអាជីពរបស់បុគ្គល ដោយផ្តល់ឱកាសសម្រាប់ការរីកចម្រើនវិជ្ជាជីវៈ។

គួរបញ្ជាក់ថា យុវជនដែលមានចំណាប់អារម្មណ៍លើឱកាសនេះ អាចដាក់ពាក្យតាមរយៈ [email protected] or call (+855) 77 558 545. និងដាក់ពាក្យយ៉ាងយូរថ្ងៃទី១៥ សីហា ២០២៦។ សម្រាប់ព័ត៌មានលម្អិត សូមចូលទៅកាន់គេហទំព័រ https://www.cambodianlivingarts.org/kh/

Khcct banner

អត្ថបទទាក់ទង