681 ezgif.com resize
Swift cc time

CKS រៀបចំថ្នាក់បណ្តុះបណ្តាលផ្នែកសិក្សាស្រាវជ្រាវ ចំនួន១៥សប្តាហ៍សម្រាប់និស្សិតអនុបណ្ឌិតសិក្សាជំនាញវិទ្យាសាស្ត្រសង្គម

យុវជន
/
អ្នកយកព័ត៌មាន:
សែម សុវណ្ណរត្ន
/
អ្នកចូលរួមនៅក្នុងកម្មវិធីពន្លកចំណេះឆ្នាំ ២០២៥

ភ្នំពេញ៖ Center for Khmer Studies កំពុងបើកទទួលពាក្យសម្រាប់និស្សិតកម្ពុជាកំពុងសិក្សាថ្នាក់អនុបណ្ឌិត ឬនិស្សិតដែលទើបនឹងបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិតថ្មីៗដែលសិក្សាជំនាញទាក់ទងនឹងមនុស្សសាស្ត្រ និងវិទ្យាសាស្ត្រសង្គម ឱ្យចូលរួមកម្មវិធីស្រាវជ្រាវពន្លកចំណេះ ២០២៦។ កម្មវិធីនេះ គឺជាថ្នាក់បណ្តុះបណ្តាលផ្នែកស្រាវជ្រាវរយៈពេល ១៥សប្តាហ៍ ហើយនឹងផុតកំណត់ទទួលពាក្យ នៅថ្ងៃទី៣១​ ខែឧសភា​ ឆ្នាំ២០២៦។

រូបភាព៖ Center for Khmer Studies

យោងតាមគេហទំព័រផ្លូវការរបស់ CKS ថ្នាក់បណ្តុះបណ្តាលផ្នែកស្រាវជ្រាវនេះ នឹងធ្វើឡើងជារៀងរាល់ថ្ងៃសៅរ៍ នៅការិយាល័យផ្ទាល់របស់ CKSនៅក្នុងក្រុងភ្នំពេញចាប់ពីម៉ោង ៥:៣០ ល្ងាច ដល់ ៨:៣០ យប់។ បន្ថែមពីនេះ តាមរយៈកម្មវិធីនេះយុវជននឹងមានឱកាសចូលរួមសិក្ខាសាលា ការបណ្តុះបណ្តាលផ្ទាល់ពីវាគ្មិនកិត្តិយស និងអ្នកណែនាំដែលមានបទពិសោធន៍ និងជាដៃគូរបស់ CKS។ កម្មវិធី ក៏រៀបចំឱ្យមានការចុះកម្មសិក្សាផ្ទាល់នៅតាមបណ្តាស្ថាប័នស្រាវជ្រាវ និងបណ្ណាល័យនៅកម្ពុជា។ទន្ទឹមគ្នា យុវជននឹងអាចស្វែងយល់ពីទិដ្ឋភាពសំខាន់ៗនៃការសិក្សាស្រាវជ្រាវ ដូចជាការរចនា និងធ្វើផែនការស្រាវជ្រាវ ការពិនិត្យអក្ខរាវិរុទ្ធ និងសិក្សាពីក្រមសីលធម៌ស្រាវជ្រាវ វិធីសាស្ត្រ និងការវិភាគទិន្នន័យ។

រូបភាព៖ Center for Khmer Studies

បើតាមប្រភពដដែល ដើម្បីដាក់ពាក្យចូលរួម យុវជនត្រូវតែជានិស្សិតដែលកំពុងសិក្សាថ្នាក់អនុបណ្ឌិត ឬបានបញ្ចប់ការសិក្សាអនុបណ្ឌិតថ្មី លើជំនាញទាក់ទងនឹងមនុស្សសាស្ត្រ និងវិទ្យាសាស្ត្រសង្គម។ យុវជន ត្រូវតែមានភាពស្ទាត់ជំនាញនៅក្នុងការប្រើប្រាស់ភាសាអង់គ្លេសទាំងនិយាយ​ និងសរសេរ។​​​ ស្របគ្នានេះ ដើម្បីងាយស្រួលក្នុងការដាក់ពាក្យយុវជនគួរត្រៀមឯកសារដូចជា Personal Statement ជីវប្រវត្តិសិក្សា លិខិតពណ៌នាអំពីប្រធានបទស្រាវជ្រាវដែលចាប់អារម្មណ៍ ព្រឹត្តិបត្រពិន្ទុ វិញ្ញាបនបត្រ លិខិតបញ្ជាក់ជំនាញភាសាអង់គ្លេស និងលិខិតអនុសាសន៍(កម្មវិធី ស្នើសុំឱ្យអ្នកដែលផ្តល់លិខិតអនុសាសន៍ ផ្ញើលិខិតទៅកាន់ [email protected]

រូបភាព៖ Center for Khmer Studies

គួរបញ្ជាក់ថា បេក្ខជនមានចំណាប់អារម្មណ៍អាចដាក់ពាក្យតាម តំណភ្ជាប់ ឱ្យបានមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦៕

Khcct banner

អត្ថបទទាក់ទង