រុស្ស៊ី៖ ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន បានថ្លែងបន្ទាប់ពីក្បួនដង្ហែរយោធាទិវាជ័យជំនះខួប៨១ឆ្នាំឈ្នះសង្រ្គាមលោកលើកទី២ កាលពីថ្ងៃសៅរ៍នៅទីក្រុងមូស្គូដោយលោកបានមានប្រសាសន៍ថា លោកគិតថាជម្លោះនេះជិតដល់ទីបញ្ចប់ហើយ ដោយលោកបានសំដៅទៅលើប្រតិបត្តិការយោធាពិសេស នៅអ៊ុយក្រែនដែលបច្ចុប្បន្ននេះកំពុងតែឈានចូលឆ្នាំទី៤ ដែលរាប់ចាប់ផ្ទុះតាំងពីចុងខែ កុម្ភៈឆ្នាំ ២០២២ មក។
នៅក្នុងសុន្ទរកកាលពីថ្ងៃសៅរ៌ លោកពូទីនបានបញ្ជាក់ថារុស្ស៊ីកំពុងប្រយុទ្ធប្រឆាំងនឹងសង្គ្រាមយុត្តិធម៌មួយរបស់ខ្លួន លោកបានចាត់ទុកអ៊ុយក្រែនថាជាកម្លាំងឈ្លានពានដែលកំពុងតែប្រយុទ្ធជាមួយនឹងរុស្ស៊ីព្រមទាំងទទួលបានការគាំទ្រដោយអង្កការណាតូទាំងស្រុង។ លោកសង្គត់ធ្ងន់ថា លោកខាងលិចបានសន្យាផ្តល់ជំនួយដល់អ៊ុយក្រែនចាប់តាំងពីសង្រ្គាមមក ហើយបង្កឲ្យជម្លោះនេះកាន់តែយូរមកដល់បច្ចុប្បន្ននេះ។ លោកពូទីនថាជម្លោះមួយនេះកំពុងឈានដល់ទីបញ្ចប់ក្នុងពេលដ៏ឆាប់ខាងមុខនេះ។
បើតាមពូទីន កិច្ចប្រជុំនៅក្នុងប្រទេសទីបីអាចធ្វើទៅបាន ប៉ុន្តែលុះត្រាតែកិច្ចព្រមព្រៀងចុងក្រោយត្រូវបានសម្រេចលើសន្ធិសញ្ញាសន្តិភាពជាប្រវត្តិសាស្ត្ររយៈពេលវែងរវាងភាគីពាក់ព័ន្ធ។ លោកថាបានឮ លោក ហ្សេលែនស្គី បានត្រៀមខ្លួនរួចរាល់ដើម្បីធ្វើកិច្ចប្រជុំផ្ទាល់ខ្លួនតែលោកច្រានចោកដោយអ្វីដែលលោកហ្សេលែនស្គីបាននិយាយដោយលោកធ្លាប់លឺពាក្យនេះជាច្រើនដងមកហើយ។
លោកពូទីន អះអាងថា លោកមានឆន្ទៈក្នុងការចរចាលើការរៀបចំសន្តិសុខថ្មីសម្រាប់អឺរ៉ុប ហើយដៃគូចរចាដែលលោកពេញចិត្តគឺអតីតអធិការបតីអាល្លឺម៉ង់ លោក Gerhard Schröder៕