681 ezgif.com resize
Swift cc time

ដូណាល់ត្រាំនឹងទៅបំពេញទស្សនកិច្ចនៅចិនចាប់ពីថ្ងៃទី ១៣-១៥ ខែឧសភា

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/
ប្រធានាធិបតីអាម៉េរិក ដូណាល់ ត្រាំ និងប្រធានាធិបតីចិន ស៊ី ជីនពីង ដើរចេញបន្ទាប់ពីកិច្ចប្រជុំទ្វេភាគីនៅអាកាសយានដ្ឋានអន្តរជាតិ Gimhae នៅខាងក្រៅកិច្ចប្រជុំកំពូលសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (APEC) នៅទីក្រុងប៊ូសាន ប្រទេសកូរ៉េខាងត្បូងកាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៥

វ៉ាស៊ីនតោន៖ ប្រទេសចិនបានប្រកាសនៅព្រឹកថ្ងៃទី ១១ ខែ ឧសភា នេះថា ប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ដូណាល់ត្រាំ នឹងធ្វើទស្សនកិច្ចផ្លូវរដ្ឋចាប់ពីថ្ងៃទី ១៣ ដល់ថ្ងៃទី ១៥ ខែឧសភាខាងមុខនេះដែលនេះជាដំណើរទស្សនកិច្ចលើកទី២រាប់ចាប់តាំងពីលោកបានទៅកាន់ប្រទេសចិនកាលពីឆ្នាំ ២០១៧ ក្នុងអាណត្តិដំបូងរបស់លោកជាប្រធានាធិបតី។នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរដ្ឋចិនស៊ីនហួរ។

បើតាមមន្ត្រីអាម៉េរិកបានបញ្ជាក់ថាដំណើរទស្សនកិច្ចរយៈពេលពីរថ្ងៃរបស់លោក ត្រាំ ទៅកាន់ប្រទេសចិននៅសប្តាហ៍នេះ លោក ត្រាំ និងប្រធានាធិបតីចិន លោក ស៊ី គ្រោងនឹងពិភាក្សាអំពីបញ្ហាជម្លោះរបស់ប្រទេសអ៊ីរ៉ង់ តៃវ៉ាន់ បញ្ញាសិប្បនិម្មិត និងអាវុធនុយក្លេអ៊ែរ ហើយក៏នឹងមានការជជែកគ្នាអំពីការពង្រីកកិច្ចព្រមព្រៀងរ៉ែជាដើម។

មន្ត្រីអាម៉េរិកដែលមិនបញ្ចេញឈ្មោះដដែលបានអះអាងទៀតថា សហរដ្ឋអាម៉េរិក និងចិនត្រូវបានគេរំពឹងថានឹងយល់ព្រមលើវេទិកាដើម្បីសម្រួលដល់ពាណិជ្ជកម្ម និងវិនិយោគទៅវិញទៅមក ខណៈដែលប្រទេសចិនត្រូវបានគេរំពឹងថានឹងប្រកាសពីការទិញយន្តហោះ Boeing កសិកម្ម និងថាមពលរបស់អាម៉េរិក។ ប្រទេសទាំងពីរក៏នឹងពិភាក្សាអំពីការពង្រីកបទឈប់បាញ់ក្នុងសង្គ្រាមពាណិជ្ជកម្មរបស់ប្រទេសទាំងពីរដែលអនុញ្ញាតឱ្យរ៉ែដ៏កម្រហូរចេញពីប្រទេសចិនទៅកាន់សហរដ្ឋអាម៉េរិក៕

Khcct banner

អត្ថបទទាក់ទង