681 ezgif.com resize
Swift cc time

កូរ៉េខាងជើងនឹងដាក់ពង្រាយ«កាំភ្លើងធំស្វ័យប្រវត្តិ»ទំហំ ១៥៥ មីលីម៉ែត្របាញ់ដល់សេអ៊ូល

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/

ព្យុងយ៉ាង៖ កូរ៉េខាងជើងនឹងដាក់ពង្រាយប្រព័ន្ធអាវុធកាំភ្លើងធំស្វ័យប្រវត្តិថ្មីទំហំ ១៥៥ មីលីម៉ែត្រ តាមបណ្តោយព្រំដែនភាគខាងត្បូងរបស់ខ្លួនដែលមានសមត្ថភាពបាញ់ទៅដល់ទីក្រុងសេអ៊ូលនៃប្រទេសកូរ៉េខាងត្បូង។ ផ្អែកតាមទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េ (KCNA) បានរាយការណ៍នៅថ្ងៃសុក្រទី ៨ ឧសភា នេះថាមេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន បានទៅទស្សនារោងចក្រផលិតគ្រាប់រំសេវដ៏សំខាន់មួយកាលពីថ្ងៃពុធ និងបានត្រួតពិនិត្យស្ថានភាពផលិតកម្មកាំភ្លើងធំស្វ័យប្រវត្តិថ្មីចំនួនបីកងវរសេនាធំ ដែលគ្រោងនឹងដាក់ពង្រាយនៅឆ្នាំនេះទៅកាន់អង្គភាពកាំភ្លើងធំចម្ងាយឆ្ងាយតាមបណ្តោយព្រំដែនភាគខាងត្បូង។

បើតាម KCNA ដដែល លោក គីមបានស្តាប់យោបល់របស់អ្នកជំនាញលម្អិតលើលទ្ធផលនៃការធ្វើតេស្តនៃសមត្ថភាពបាញ់របស់កាំភ្លើងធំនេះ ការយកឈ្នះលើភូមិសាស្ត្រ ក្នុងការដាក់ពង្រាយតាមបណ្តោយព្រំដែនជាមួយនឹងប្រទេសកូរ៉េខាងត្បូង ក្នុងដំណើរទស្សនកិច្ចនេះលោកគីមបានសម្តែងការសាទរ និងសប្បាយជាខ្លាំងអំពីសមត្ថភាពរបស់កាំភ្លើងធំមួយនេះ។

ក្នុងដំណើរទស្សនកិច្ចនេះលោកគីមបានអះអាងថាកូរ៉េខាងជើងគួរតែកំណត់ឡើងវិញនូវគោលគំនិតប្រតិបត្តិការនៃការប្រើប្រាស់កងកម្លាំង និងឧបករណ៍ដោយផ្អែកលើលក្ខខណ្ឌជាក់ស្តែងដែលអាវុធ និងឧបករណ៍ថ្មីកំពុងត្រូវបានណែនាំ និងបន្តផលិត។ លោកគីមថាប្រព័ន្ធអាវុធកាំភ្លើងធំប្រភេទថ្មីដែលមានភាពចល័តខ្ពស់ និងប្រព័ន្ធបាញ់ដោយស្វ័យប្រវត្តិនឹងនាំមកនូវភាពប្រសើរឡើងយ៉ាងខ្លាំងនៅក្នុងសមាសភាពនៃកម្លាំងកាំភ្លើងធំរបស់កូរ៉េខាងជើង៕

Khcct banner

អត្ថបទទាក់ទង