681 ezgif.com resize
Swift cc time

ត្រាំថានឹងដាក់ពន្ធលើសហភាពអ៊ឺរ៉ុប បើមិនផ្តល់ដំណឹងលើកិច្ចព្រមព្រៀងត្រឹមថ្ងៃ ៤ កក្កដា

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/

វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ត្រាំ កាលពីថ្ងៃព្រហស្បតិ៍ បានព្រមានថាសហភាពអឺរ៉ុបត្រូវតែផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងពាណិជ្ជកម្មរបស់ខ្លួនជាមួយសហរដ្ឋអាម៉េរិកត្រឹមថ្ងៃទី ៤ ខែកក្កដា ឬប្រឈមមុខនឹងពន្ធ "ខ្ពស់ជាងនេះ" ការព្រមានរបស់លោកនេះធ្វើឡើងបន្ទាប់ពីសហភាពអ៊ឺរ៉ុប ដែលមានសមាជិក ២៧ ប្រទេស និងសហរដ្ឋអាម៉េរិកស្ទើរតែឈានដល់កិច្ចព្រមព្រៀងមួយកាលពីខែកក្កដាឆ្នាំមុន ដោយកំណត់ពន្ធលើទំនិញភាគច្រើនរបស់ EU នាំចូលទៅអាម៉េរិកត្រឹម ១៥ ភាគរយ ប៉ុន្តែកំណែចុងក្រោយនៃកិច្ចព្រមព្រៀងនៅតែត្រូវការការយល់ព្រមពីរដ្ឋជាសមាជិក ដែលបង្កឱ្យមានការខកចិត្ត និងអូសបន្លាយពេលកាន់តែយូរ។

លោកស្រី Ursula von der Leyen ប្រធានគណៈកម្មការអឺរ៉ុប ជួបជាមួយលោកប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ នៅទីក្រុងញូវយ៉ក រដ្ឋញូវយ៉ក សហរដ្ឋអាមេរិក ថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ ២០២៥ ។ រ៉យទ័រ

លោក ដូណាល់ត្រាំ បានគូសបញ្ជាក់ថាលោកបានជជែកគ្នាជាមួយនឹងប្រធានសហភាពអឺរ៉ុប លោកស្រី Ursula von der Leyen អំពីបញ្ហានេះហើយលោកបានយល់ព្រមផ្តល់ពេលឱ្យលោកស្រីរហូតដល់ខួបកំណើតគម្រប់ ២៥០ ឆ្នាំរបស់អាម៉េរិកក្នុងការជូនដំណឹងអំពីកិច្ចព្រមព្រៀងចុងក្រោយជាមួយនឹងអាម៉េរិក។ លោក ត្រាំ បានសន្យាកាលពីសប្តាហ៍មុនថានឹងដំឡើងពន្ធលើរថយន្ត និងឡានដឹកទំនិញរបស់ EU ដល់២៥ ភាគរយ ដោយចោទប្រកាន់សមាជិក EU ថាមិនបានអនុវត្តតាមកិច្ចព្រមព្រៀង។

លោក ដូណាល់ត្រាំ បានរៀបរាប់តាមរយៈប្រព័ន្ធ Truth Social របស់លោកថា "លោកបានរង់ចាំដោយអត់ធ្មត់សម្រាប់សហភាពអឺរ៉ុប ដើម្បីបំពេញកាតព្វកិច្ចរបស់ពួកគេនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មប្រវត្តិសាស្ត្រ ដែលយើងបានព្រមព្រៀងគ្នានៅទីក្រុង Turnberry ប្រទេសស្កុតឡែន ដែលជាកិច្ចព្រមព្រៀងពាណិជ្ជកម្មដ៏ធំបំផុតមិនធ្លាប់មាន។លោកថាការសន្យាមួយត្រូវបានធ្វើឡើងដោយ សហភាពអឺរ៉ុបនឹងបំពេញកាតព្វរបស់ពួកគេនៃកិច្ចព្រមព្រៀង ហើយតាមកិច្ចព្រមព្រៀងការកាត់បន្ថយពន្ធរបស់ពួកគេលើទំនិញមួយចំនួនរបស់អាម៉េរិកនិងធ្លាក់មកដល់សូន្យភាគរយ៕

Khcct banner

អត្ថបទទាក់ទង