វ៉ាស៊ីនតោន៖ សហរដ្ឋអាម៉េរិក និងអ៊ីរ៉ង់បានបាញ់តបតគ្នាឡើងវិញម្តងទៀតកាលពីល្ងាចថ្ងៃព្រហស្បតិ៍ ការផ្ទុះអាវុធរវាងគ្នានេះធ្វើឡើងក្រោយបទឈប់បាញ់រយៈពេលមួយខែរបស់ប្រទេសទាំងពីរកំពុងតែបន្ត។ មន្រ្តីជាន់ខ្ពស់អ៊ីរ៉ង់អះអាងថា ស្ថានភាពបានវិលមករកភាពប្រក្រតីវិញធម្មតាទោះបីជាមានការប៉ះទង្គិចគ្នាបន្តិចបន្តួចក៏ដោយ។ អ៊ីរ៉ង់បញ្ជាក់ថាសហរដ្ឋអាម៉េរិកបានកំណត់គោលដៅលើនាវាពីរគ្រឿងដែលចូលទៅក្នុងច្រកសមុទ្រ ហ័រមូស ហើយបានធ្វើការវាយប្រហារលើទឹកដីអ៊ីរ៉ង់ចំពេលដែលបទឈប់បាញ់រវាងប្រទេសទាំងពីរកំពុងតែមានសុពលភាព។
អ្នកនាំពាក្យរបស់ទីបញ្ជាការកណ្តាលអ៊ីរ៉ង់ Khatam al-Anbiya បានប្រាប់ថាការវាយប្រហារទាំងនោះបានបង្កការខូចខាតយ៉ាងធ្ងន់ធ្ងរ ដោយការវាយប្រហារនោះយោធាអាម៉េរិកកំណត់គោលដៅលើនាវាដឹកប្រេងអ៊ីរ៉ង់មួយគ្រឿង និងនាវាមួយទៀត ព្រមទាំងបានធ្វើការវាយប្រហារតាមអាកាសលើតំបន់ស៊ីវិលនៅលើកោះ Qeshm ក្នុងច្រកសមុទ្រ និងតំបន់ឆ្នេរសមុទ្រក្បែរនោះ Bandar Khamir Sirik នៅលើដីគោក។ អ៊ីរ៉ង់ថាខ្លួនបានឆ្លើយតបដោយការវាយប្រហារត្រឡប់វិញលើនាវាយោធាអាម៉េរិកនៅភាគខាងកើតនៃច្រកសមុទ្រ Hormuz និងភាគខាងត្បូងនៃកំពង់ផែ Chabahar។
ជាការឆ្លើយតបលោក Trump បានប្រាប់អ្នកយកព័ត៌មាន ABC ថា បទឈប់បាញ់នៅតែមានសុពលភាព ហើយបានព្យាយាមបន្ថយការប៉ះទង្គិចគ្នា។ លោកត្រាំថានេះគ្រាន់តែជាការប៉ះទង្គិចគ្នាប៉ុណ្ណោះហើយ ស្ថានភាពបានវិលមករកភាពប្រក្រតីវិញ។
ជាមួយគ្នានេះដែល ទីបញ្ជាការយោធាកណ្តាលអាម៉េរិកបានអះអាងថា អ៊ីរ៉ង់បានប្រើមីស៊ីល យន្តហោះគ្មានមនុស្សបើក និងទូកតូចៗក្នុងការវាយប្រហារ ដែលកំណត់គោលដៅលើនាវាពិឃាតកងទ័ពជើងទឹកចំនួនបីគ្រឿងតែការវាយប្រហាររបស់អ៊ីរ៉ង់មិនប៉ះពាល់ដល់កងកម្លាំងអាម៉េរិកនោះទេ ដោយពេលនេះស្ថានភាពវិលមករកសភាពដើមវិញ៕