រុស្ស៊ី៖ រុស្ស៊ីបានព្រមានថាខ្លួននឹងបើកការវាយប្រហារទ្រង់ទ្រាយធំលើអ៊ុយក្រែនម្តងទៀត ប្រសិនបើខ្លួនរងការវាយប្រហារណាមួយពីអ៊ុយក្រែនកំឡុងពេលប្រារព្ធនៃទិវាជ័យជម្នះសង្រ្គាមលោកលើកទី២ថ្ងៃទី ៩ ឧសភា ខាងមុខ ក្នុងសេចក្តីជូនដំណឹងនោះរុស្ស៊ីក៏បានប្រាប់អ្នកការទូតដែលមានមូលដ្ឋាននៅទីក្រុងគៀវ និងតំណាងអង្គការអន្តរជាតិឱ្យត្រៀមខ្លួនជម្លៀសចេញពីរដ្ឋធានីអ៊ុយក្រែន រុស្ស៊ីបញ្ជាក់ច្បាស់ៗថាកងកម្លាំងរបស់ខ្លួននឹងបើកការវាយប្រហារដោយមីស៊ីល «ដ៏ធំ» ប្រឆាំងនឹងទីក្រុងគៀង ប្រសិនបើអ៊ុយក្រែនរំខានដល់ពិធីរំលឹកខួបសង្គ្រាមលោកលើកទី ២ របស់ខ្លួននៅថ្ងៃទី ៩ ខែឧសភាខាងមុខនេះ។
.jpg?1778145360)
អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី Maria Zakharova បានបញ្ជាក់នៅក្នុងកំណត់ចំណាំទៅកាន់បេសកកម្មការទូតបរទេស រុស្ស៊ីបានព្រមានថាកងកម្លាំងរបស់ខ្លួននឹងបើកការវាយប្រហារសងសឹកទៅលើរដ្ឋធានីទូទាំងនៃប្រទេសអ៊ុយក្រែនប្រសិនបើអ៊ុយក្រែនរំខានដល់ពិធីប្រចាំឆ្នាំនៃការរំលឹកនៃការឈ្នះសង្គ្រាមលោកលើកទី ២ របស់រុស្ស៊ីដែលធ្វើឡើងខានស្អែកនេះ។រុស្ស៊ីជំរុញឱ្យអ្នកការទូត និងមន្ត្រីបរទេសនៅអ៊ុយក្រែនធានាការជម្លៀសបុគ្គលិកចេញពីបេសកកម្មការទូត និងបេសកកម្មផ្សេងទៀត ក៏ដូចជាពលរដ្ឋចេញពីទីក្រុងគៀវទាន់ពេលវេលា។
លោកស្រី Zakharova បាននិយាយថា ក្រសួងការបរទេសរុស្ស៊ីសូមជំរុញយ៉ាងខ្លាំងដល់អាជ្ញាធរនៃប្រទេសពាក់ព័ន្ធមានវត្តមាននៅអ៊ុយក្រែនឱ្យចាត់ទុកសេចក្តីថ្លែងការណ៍ជាការព្រមាន និងធ្វើការទទួលខុសត្រូវខ្ពស់បំផុត និងធានាការជម្លៀសបុគ្គលិកការទូត និងតំណាងផ្សេងទៀតចេញពីទីក្រុងគៀវទាន់ពេលវេលា។
គួររម្លឹកថារុស្ស៊ីនឹងប្រារព្ធទិវាជ័ម្នះលើកទី ៨១ ក្នុងការឈ្នះសង្រ្គាមលោកលើកទី២ លើក្រុមណាស៊ីអាល្លឺម៉ង់កាលពីឆ្នាំ ១៩៤៥ ដែលនឹងមានក្បួនដង្ហែរយោធាទ្រង់ទ្រាយធំនៅទីលានក្រហមនៃទីក្រុងមូស្គូ៕