681 ezgif.com resize
Swift cc time

អាហ្រ្វិករកឃើញ«មេរោគឆ្លង Andes»ពីមនុស្សទៅមនុស្សពីរករណីដំបូង

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/

អាហ្រ្វិក៖ អាហ្វ្រិកខាងត្បូងបានរកឃើញវីរុស Andes ដែលអាចចម្លងពីមនុស្សទៅមនុស្សក្នុងពូជជាមួយនឹងវីរុស hantavirus ចំនួន ២ ករណីដំបូងគេរកឃើញនៅក្នុងប្រទេសរបស់ខ្លួនបន្ទាប់ពីអ្នកជំងឺត្រូវបានជម្លៀសចេញពីនាវាហូឡង់មួយគ្រឿងដែលដឹកអ្នកដំណើរប្រមាណ ១៤៧នាក់ មកកាន់ប្រទេសអាហ្វ្រិកខាងត្បូង។

រដ្ឋមន្ត្រីក្រសួងសុខាភិបាលអាហ្វ្រិកខាងត្បូង លោក Aaron Motsoaledi 

រដ្ឋមន្ត្រីក្រសួងសុខាភិបាលអាហ្វ្រិកខាងត្បូង លោក Aaron Motsoaledi បានអះអាងថា ករណីទាំងនេះត្រូវបានផ្សារភ្ជាប់ទៅនឹងចង្កោមនៃជំងឺផ្លូវដង្ហើមធ្ងន់ធ្ងរស្រួចស្រាវដែលរាយការណ៍ដោយនាវាទេសចរណ៍ដែលមានទង់ជាតិហូឡង់ដែលដឹកអ្នកទេសចរចំនួន ១៤៧ នាក់ ដោយនាវានេះបានចាកចេញពីក្រុង Ushuaia ប្រទេសអាហ្សង់ទីននៅថ្ងៃទី ១ ខែមេសា ហើយបានធ្វើដំណើរឆ្លងកាត់មហាសមុទ្រអាត្លង់ទិកខាងត្បូងជាមួយនឹងការឈប់សម្រាកច្រើនប្រទេស។ លោកថាករណីរាយការណ៍ដំបូងនៃជំងឺឆ្លង hantavirus មានមនុស្សស្លាប់ពីរនាក់ និងករណីធ្ងន់ធ្ងរម្នាក់ត្រូវបានរាយការណ៍នៅលើនាវា។

នាវាវាហូឡង់ ឈ្មោះ MV Hondius 

លោកបន្តទៀតថាក្រោយមកមានអ្នកដំណើរពីរនាក់ ស្លាប់បន្ទាប់ពីចុះពីនាវា ខណៈដែលអ្នកដំណើរទីបីត្រូវបានបញ្ជូនទៅមន្ទីរពេទ្យនៅអាហ្វ្រិកខាងត្បូងបន្ទាប់ពីការជម្លៀសចេញដោយគ្រូពេទ្យ។លោក Motsoaledi បាននិយាយថា មានមេរោគ hantavirus ជាង ៣៨ ប្រភេទដែលគេស្គាល់ ដែលជាជំងឺឆ្លងពីសត្វព្រៃទៅមនុស្ស ដែលភាគច្រើនតាមរយៈការប៉ះពាល់ជាមួយលាមកសត្វកណ្តុរ។

លោកបញ្ជាក់ទៀតថាខណៈពេលដែលមានមេរោគជាង ៣៨ ចេញពីមេរោគដើម hantavirus ក៏ដោយ តែពេលនេះអ្វីដែលសំខាន់គឺការដោះស្រាយជាមួយមេរោគតែមួយគត់ ដែលហៅថា មេរោគ Andes។ លោកថានេះគឺជាមេរោគដែលមានច្រើននៅអាម៉េរិកខាងត្បូង ហើយការធ្វើតេស្ត NICD (វិទ្យាស្ថានជាតិសម្រាប់ជំងឺឆ្លង) បានបង្ហាញថា នេះជាមូលហេតុនៃការឆ្លងមេរោគសម្រាប់មនុស្សពីរនាក់ដែលត្រូវបានធ្វើតេស្តនៅអាហ្វ្រិកខាងត្បូង។

ជាការឆ្លើយតបទៅនឹងការផ្ទុះមេរោគនេះលោក Tedros Adhanom Ghebreyesus ប្រធានអង្គការសុខភាពពិភពលោកបានអះអាងថានៅដំណាក់កាលនេះ ហានិភ័យសុខភាពសាធារណៈជារួម នៅមានកម្រិតទាបនៅឡើយទេ។ លោកថាការតាមដាន និងការពិនិត្យសុខភាព សម្រាប់អ្នកដំណើរ ដែលនៅលើនាវា និងអ្នកដែលបានចុះចេញពីនាវារួចហើយ កំពុងតែចាប់ផ្តើមអនុវត្ត៕

Khcct banner

អត្ថបទទាក់ទង