681 ezgif.com resize
Swift cc time

អ៊ីរ៉ង់ថាកំពុងពិនិត្យសំណើរបស់អាម៉េរិកក្នុងការបញ្ចប់សង្គ្រាមជាមួយគ្នា

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/

លោក ម៉ូជតាបា ខាមេនី មេដឹកនាំកំពូលនៃប្រទេសអ៊ីរ៉ង់

អ៊ីស្លាម៉ាបាដ៖ មន្រ្តីជាន់ខ្ពស់អ៊ីរ៉ង់ម្នាក់បានប្រកាសកាលពីថ្ងៃពុធថាខ្លួនកំពុងពិនិត្យសំណើសន្តិភាពរបស់សហរដ្ឋអាម៉េរិកក្នុងការបញ្ចប់សង្រ្គាមជាមួយគ្នា។ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ម្នាក់ដែលត្រូវបានដកស្រង់សម្តីដោយទីភ្នាក់ងារសារព័ត៌មាន ISNA របស់អ៊ីរ៉ង់បានបញ្ជាក់ទៀតថាអ៊ីរ៉ង់នឹងបង្ហាញការឆ្លើយតបរបស់ខ្លួនឆាប់ៗខាងមុខនេះជាមួយនឹងសំណើរបស់អាម៉េរិកក្នុងការបញ្ចប់សង្រ្គាមជាមួយគ្នា។

យោងតាមប្រភពពីប៉ាគីស្ថានមួយបានអះអាងអំពីការសម្របសម្រួលលើភាគីទាំងពីរដោយបានប្រាប់ថា កិច្ចព្រមព្រៀងមួយគឺជិតដល់ហើយលើអនុស្សរណៈមួយទំព័រដែលនឹងបញ្ចប់ជម្លោះជាផ្លូវការនាពេលខាងមុខនេះ ដោយនោះនឹងចាប់ផ្តើមការពិភាក្សាដើម្បីទប់ស្កាត់ការដឹកជញ្ជូនឆ្លងកាត់ច្រកសមុទ្រ លើកទណ្ឌកម្មរបស់សហរដ្ឋអាម៉េរិកលើអ៊ីរ៉ង់ និងកំណត់ការរឹតបន្តឹងលើកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់។

ប្រភពដដែលបានបញ្ជាក់ទៀតថានៅមិនទាន់ច្បាស់ទេថាតើអនុស្សរណៈនេះខុសគ្នាយ៉ាងណាពីផែនការ ១៤ ចំណុចដែលស្នើឡើងដោយអ៊ីរ៉ង់កាលពីសប្តាហ៍មុន ហើយអ៊ីរ៉ង់មិនទាន់ឆ្លើយតបទៅនឹងសំណើចុងក្រោយបំផុតរបស់សហរដ្ឋអាម៉េរិកនៅឡើយទេ។ ទីភ្នាក់ងារសារព័ត៌មាន Tasnim ពាក់កណ្តាលផ្លូវការរបស់អ៊ីរ៉ង់ ដោយដកស្រង់ប្រភពមិនបញ្ចេញឈ្មោះ បាននិយាយថា សំណើរបស់សហរដ្ឋអាម៉េរិកមានបទប្បញ្ញត្តិមួយចំនួនដែលមិនអាចទទួលយកបាន ដោយមិនបានបញ្ជាក់ថាបទប្បញ្ញត្តិមួយណាឡើយ។

ប្រធានាធិបតីអាម៉េរិក ដូណាល់ ត្រាំ បានព្យាករណ៍នៅយប់ថ្ងៃពុធថា សង្គ្រាមនៅអ៊ីរ៉ង់នឹងបញ្ចប់យ៉ាងឆាប់រហ័ស លោកត្រាំថាអាម៉េរិកមិនអាចអនុញ្ញាតឱ្យអ៊ីរ៉ង់មានអាវុធនុយក្លេអ៊ែរបានទេ។ ដូច្នេះលោកគិតថាមនុស្សភាគច្រើនយល់ពីរឿងនោះ លោកជឿជាក់ថាអ្វីដែលលោកកំពុងធ្វើគឺត្រឹមត្រូវ៕

Khcct banner

អត្ថបទទាក់ទង